លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាលជាមួុយពលករខ្មែរ វិលមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិននាថ្ងៃ២៥ ខែមិថុនានេះ។ លោកជំទាវ បាន ស្រីមុំ បានបង្ហាញពីការណែនាំដ៏ច្បាស់លាស់ និងជំហានរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការវិលត្រឡប់ដល់ពលករខ្មែរ ដោយផ្តល់ជំនួយទាំងស្រុង ក្នុងការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ជាពិសេសជួយស្វែងរកការងារក្នុងស្រុកជូនពលករខ្មែរទាំងអស់។ […]
