ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលជាផលកម្ពុជាទទួលបានពីគម្រោង BRI រួមមាន៖ ផ្លូវបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ២,១០០លានដុល្លារ។ គម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងជាង ៥០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ៦៧០លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន […]

