ឥណ្ឌាបានវាយប្រហារប៉ាគីស្ថាន និងតំបន់កាស្មៀរនៅព្រឹកថ្ងៃពុធនេះ ដោយមានអ្នកស្លាប់យ៉ាងតិច ៨នាក់ ហើយប៉ាគីស្ថានបានហៅការវាយប្រហារនេះថាជា «ទង្វើនៃសង្គ្រាម» ជាការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ដែលផ្ទុះឡើងរវាងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី ៧ ខែឧសភានេះ។ ចំពេលមានជម្លោះទឹកដីជិត ៨០ ឆ្នាំជុំវិញតំបន់កាស្មៀរ ការវាយលុករបស់ឥណ្ឌាបានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយពួកអ្នកវាយប្រហារអ៊ីស្លាមដែលបានសម្លាប់អ្នកទេសចរហិណ្ឌូ ២៦ នាក់នៅតំបន់កាស្មៀរឥណ្ឌាកាលពីខែមុន។ ប្រទេសឥណ្ឌាបានចោទប្រកាន់ពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថានគឺជាអ្នកទទួលខុសត្រូវ ប៉ុន្តែប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធ។ ដោយហៅយុទ្ធនាការរបស់ខ្លួនថា «Operation Sindoor» ប្រទេសឥណ្ឌាបានបើកការវាយប្រហារទីតាំងប៉ាគីស្ថានចំនួនប្រាំបួននៅព្រឹកថ្ងៃពុធ លើហេដ្ឋារចនាសម្ព័ន្ធភេរវករ។ យោងតាមប្រភពការពារជាតិឥណ្ឌាបានឱ្យដឹងថា កងកម្លាំងឥណ្ឌាបានវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម […]
Tag: កាស្មៀរ
រុស្ស៊ី បង្ហាញឆន្ទៈជួយដោះស្រាយភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានជុំវិញតំបន់កាស្មៀរ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊រជី ឡារូវ (Sergei Lavrov) បានប្រាប់ទៅកាន់សមភាគីប៉ាគីស្ថាន ហើយបានផ្តល់ជំនួយក្នុងការដោះស្រាយភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌាជុំវិញការវាយប្រហារនៅតំបន់កាស្មៀរ។ នេះយោងតាមក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី៥ ខែឧសភានេះ។ ការសន្ទនារបស់លោក ឡារូវ ជាមួយលោក អ៊ីហ្សាក ដារ (Ishaq Dar) ដែលជាឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានយកចិត្តទុកដាក់ចំពោះការកើនឡើងគួរឱ្យកត់សម្គាល់នៃភាពតានតឹងរវាងទីក្រុង New Delhi និង Islamabad ។ ទន្ទឹមគ្នានេះ […]
