រុស្ស៊ី បង្ហាញឆន្ទៈជួយដោះស្រាយភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានជុំវិញតំបន់កាស្មៀរ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊រជី ឡារូវ (Sergei Lavrov) បានប្រាប់ទៅកាន់សមភាគីប៉ាគីស្ថាន ហើយបានផ្តល់ជំនួយក្នុងការដោះស្រាយភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌាជុំវិញការវាយប្រហារនៅតំបន់កាស្មៀរ។ នេះយោងតាមក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី៥ ខែឧសភានេះ។ 

ការសន្ទនារបស់លោក ឡារូវ ជាមួយលោក អ៊ីហ្សាក ដារ (Ishaq Dar) ដែលជាឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានយកចិត្តទុកដាក់ចំពោះការកើនឡើងគួរឱ្យកត់សម្គាល់នៃភាពតានតឹងរវាងទីក្រុង New Delhi និង Islamabad ។

ទន្ទឹមគ្នានេះ ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពសម្រាប់ដំណោះស្រាយនយោបាយនៃស្ថានភាពដែលបណ្តាលមកពីអំពើភេរវកម្មកាលពីថ្ងៃទី២២ ខែមេសានៅក្នុងតំបន់ Pahalgam នៃជ្រលងភ្នំកាស្មៀរ។ 

តំបន់កាស្មៀរ ភាគច្រើនជាមូស្លីមត្រូវបានទាមទារដោយប្រទេសទាំងពីរ ហើយបានផ្តោតសំខាន់នៃសង្រ្គាមជាច្រើន ការបះបោរ និងការប្រឈមមុខការទូតដាក់គ្នា។ បន្ថែមពីនោះ រុស្ស៊ីគឺជាអ្នកផ្តល់អាវុធដ៏ធំបំផុតរបស់ឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ ហើយទីក្រុងញូវដែលី និងទីក្រុងម៉ូស្គូមានទំនាក់ទំនងជិតស្និទ្ធតាំងពីសម័យសូវៀតមកម្លេះ៕

ដោយ៖ ចិន្តា ទីទិ