កូនត្នោត ១ម៉ឺនដើម ត្រូវបានដាំជាបន្តបន្ទាប់នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម

អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ […]

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហាមមន្រ្តីទិញកូនឈើចែកពលរដ្ឋ តែត្រូវបណ្តុះកូនឈើចែកជូនពលរដ្ឋជំនួសវិញ

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហាមមន្រ្តីបរិស្ថានទិញកូនឈើចែកប្រជាពលរដ្ឋ តែត្រូវប្រើ​បេះ​ដូងបណ្តុះកូនឈើចែកជូនពលរដ្ឋជំនួសវិញ។ ការហាមមន្រ្តីមិនឱ្យទិញឈើចែកជូនប្រជាពលរដ្ឋរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ក៏ព្រោះថាមន្រ្តីបរិស្ថានមិនមែនជាឈ្មួញជួញដូរកូនឈើនោះទេ តែគឺជាអ្នកបណ្តុះកូនឈើចែកជូនប្រជា​ពលរដ្ឋទៅវិញ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានជាច្រើនលើកច្រើនសាយ៉ាងដូច្នេះ គឺដើម្បីបណ្តុះគំនិតក្នុងភាពជាម្ចាស់ ដោយមិនផ្តោតតែថវិកាតែមួយមុខឡើយ គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់លើធនធានដែលមានស្រាប់ក្នុងតំបន់ ហើយរួមផ្សំនឹងធនធានថវិកាផង។ ឯកឧត្តមបានបន្តថា លើសពីនេះ ការបណ្តុះដើមឈើជូនប្រជាពលរដ្ឋដោយប្រើបេះដូងជួយ គឺជាភាពគំរូដ៏ល្អមួយ ដែលកើតចេញពីចិត្តស្អាតរបស់មន្រ្តីបរិស្ថាន ហើយបន្តពន្លកបៃតងដែលស្អាតល្អបរិសុទ្ធនេះទៅឱ្យប្រជាពលរដ្ឋ និង​សិស្សានុសិស្សដាំ ដើម្បីបង្កើននូវភាពបៃតងទូទាំងប្រទេស។ ម្យ៉ាងវិញទៀតក៏ជាការបង្ហាញថា ការទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលថ្មី គឺបានកំពុងដឹកនាំប្រទេសកម្ពុជាឱ្យចាកឆ្ងាយភាពក្រីក្រ […]

ខេត្តចំនួន៤ ត្រូវបានជ្រើសរើសជាកន្លែងបង្កើតស្ថានីយបណ្តុះកូនឈើលក្ខណៈអន្តរជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន៤កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ បន្ថែមពីថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថាន បានកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាននិងតាមសហគមន៍។ ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង៤កន្លែងខាងលើ អាចមានសមត្ថភាពបណ្តុះកូនឈើ […]

អាជ្ញាធរជាតិអប្សរា បានដាំ និងចែកចាយកូនឈើជាង ១៣ម៉ឺនដើម ក្នុងឆ្នាំ២០២៣

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានអាយុកាល២០ឆ្នាំហើយ បន្ទាប់ពីបង្កើតនៅឆ្នាំ២០០៤ ដែលកាលណោះមានឈ្មោះថា នាយកដ្ឋានទឹក និងព្រៃឈើ។ ២០ឆ្នាំនេះ នាយកដ្ឋាននេះបានដាំកូនឈើ និងចែក​ចាយដល់ពលរដ្ឋស្ទើរទូទាំងប្រទេសសរុបជាង២លានដើម។ ហើយនៅឆ្នាំ២០២៣កន្លងទៅ ការដាំក្នុងរមណីយដ្ឋានអង្គរ និងការចែកចាយសរុបជាង១៣ម៉ឺនដើម។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០​២៣ ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ បូករួមទាំងការចែកចាយទៅប្រជាពលរដ្ឋតាមបណ្ដា រាជធានី […]

5
Promotion