វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រេីនរំលឹកឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ នៅតាមមណ្ឌលសុខភាព​ឬមន្ទីរពេទ្យរដ្ឋ ចាប់ពីពេលនេះតទៅ​

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រេីនរំលឹកឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥​ គឺតាមមណ្ឌលសុខភាព​ឬមន្ទីរពេទ្យរដ្ឋ ចាប់ពីពេលនេះតទៅ។ លោកជំទាវបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុដកូវីដ-១៩​ បំប្លែងថ្មី។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា ដោយសារស្ថានភាពកេីតមានការឆ្លងឡេីងវិញនូវវីរុសកូវីដ-១៩​ បំប្លែងថ្មី​ ពិសេសពួក​ ជេអ៉ិន.១​ […]

ក្រសួងសុខាភិបាលអះអាងថា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 មិនសូវមានសភាពធ្ងន់ធ្ងរទ

យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៤នាក់ បានទទួលការព្យាបាល ជា​សះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង​សុខាភិបាល។ ក្រសួងសុខាភិបាល បញ្ជាក់ថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក i (WHO) បានបញ្ចាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron […]

ក្រសួងសុខាភិបាល ណែនាំពីផែនការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងជំងឺកូវីដបំប្លែងខ្លួន និងជំងឺឆ្លងថ្មីៗ

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនានេះ ចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។ ក្នុងនោះ ក្រសួងសុខាភិបាល ណែនាំដល់មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋអនុវត្ត ៦ចំណុច៖ ១. វិធានការ “៣ការពារ និង៣កុំ” ២. បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ៣. ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប គឺ ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ […]

កូវីដចាប់កម្រើកឡើងវិញ! ក្រសួងក្រើនរំលឹកពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា

ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាល​ដាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) ក្រើនរំលឹកសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អំពាវនាវដល់ពុក ម៉ែ […]

សម្តេចក្រឡាហោម ស ខេង ជាសះស្បើយពីជំងឺកូវីដ១៩ និងមានវត្តមានជាសាធារណឡើងវិញ

តាមរយៈផេកហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃនេះឲ្យដឹងថា សម្តេចបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល។ សម្តេចក្រឡាហោម បានលើកឡើងថា៖ “នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។ ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ […]

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ចែកចាយការបកស្រាយខុសដែលថា មនុស្សពេញវ័យមិចចាំបាច់ចាក់វ៉ាក់សាំងដូសទី៤ ៥ ៦

ថ្មីៗនេះ មានការចែកចាយព័ត៌មានពីអង្គការសុខភាពពិភពលោក WHO ណែនាំថា មនុស្សពេញវ័យមានសុខភាល្អ មិចចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែម (ដូសទី៤ ៥ ៦ទេ..) វ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទី១ គ្រប់គ្រាន់ហើយ។ លើសពីនេះ ក៏វ៉ាក់សាំងផ្តល់គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុត។ ព័ត៌មាននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ច្រានចោល និងចាត់ទុកថា ជាការបកស្រាយខុសពីបច្ចេកទេស ដោយ WHO មិនដែលនិយាយបែបនេះនោះទេ។ […]

5
Promotion