ភរិយាតារាចម្រៀង កែវ វាសនា ធ្លាប់តែជាមនុស្សស្ងប់ស្ងាត់ និងរកស៊ីដោយកម្លាំងញើសឈាម មិនបំពាននរណាម្នាក់ឡើយ ដោយឡែកថ្មីៗនេះស្រាប់តែនាងចេញមុខបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនៅពេលដែលមានអ្នកឈ្នានីសក្នុងការងាររកស៊ីរបស់ខ្លួន ។ នៅក្នុងពិភពសិល្បៈនរណាៗក៏បានដឹងដែរថា ភរិយាតារាចម្រៀង កែវ វាសនា គឺអ្នកនាង លឹម សុគន្ធារី ជាស្រ្តីម្នាក់ដែលពូកែខ្លាំងក្នុងការងាររកស៊ី ក្នុងមួយឆ្នាំៗនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើន ជាក់ស្តែងរយៈពេលជាច្រើនឆ្នាំនេះនាងរកប្រាក់ចំណូលបានយ៉ាងច្រើនលើមុខជំនួញរបស់ខ្លួន បើទោះបីជាស្វាមីមិនប្រកបអាជីពសិល្បៈក៏ជីវិតគ្រួសារនាងរស់នៅសុខស្រួលដែរ ។ មិនត្រឹមតែប៉ុណ្ណោះនាងគឺជាស្រ្តីដែលពូកែមើលថែគ្រួសារបានយ៉ាងល្អ មិនធ្លាប់មានរឿងអាស្រូវណាមួយកើតឡើងចំពោះគ្រួសារនាងឡើយ ។ ថ្មីៗនេះភរិយាតារាចម្រៀង កែវ វាសនា បានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តចំពោះអ្នកដែលមានបំណងមិនល្អចំពោះខ្លួនដោយនាងបានចេញសារថា « កន្លងមកធ្លាប់តែឈឺម្ចាស់ប្រេនជាច្រើន […]
