ធ្លាប់តែស្ងប់ស្ងាត់ភរិយាតារាចម្រៀង កែវ វាសនា ត្អូញត្អែរមានអ្នកឈ្នានីសក្នុងការងាររកស៊ី ! 

ភរិយាតារាចម្រៀង កែវ វាសនា ធ្លាប់តែជាមនុស្សស្ងប់ស្ងាត់ និងរកស៊ីដោយកម្លាំងញើសឈាម មិនបំពាននរណាម្នាក់ឡើយ ដោយឡែកថ្មីៗនេះស្រាប់តែនាងចេញមុខបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនៅពេលដែលមានអ្នកឈ្នានីសក្នុងការងាររកស៊ីរបស់ខ្លួន ។ 

នៅក្នុងពិភពសិល្បៈនរណាៗក៏បានដឹងដែរថា ភរិយាតារាចម្រៀង កែវ វាសនា គឺអ្នកនាង លឹម សុគន្ធារី ជាស្រ្តីម្នាក់ដែលពូកែខ្លាំងក្នុងការងាររកស៊ី ក្នុងមួយឆ្នាំៗនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើន ជាក់ស្តែងរយៈពេលជាច្រើនឆ្នាំនេះនាងរកប្រាក់ចំណូលបានយ៉ាងច្រើនលើមុខជំនួញរបស់ខ្លួន បើទោះបីជាស្វាមីមិនប្រកបអាជីពសិល្បៈក៏ជីវិតគ្រួសារនាងរស់នៅសុខស្រួលដែរ ។  មិនត្រឹមតែប៉ុណ្ណោះនាងគឺជាស្រ្តីដែលពូកែមើលថែគ្រួសារបានយ៉ាងល្អ មិនធ្លាប់មានរឿងអាស្រូវណាមួយកើតឡើងចំពោះគ្រួសារនាងឡើយ ។ 

ថ្មីៗនេះភរិយាតារាចម្រៀង កែវ វាសនា បានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តចំពោះអ្នកដែលមានបំណងមិនល្អចំពោះខ្លួនដោយនាងបានចេញសារថា « កន្លងមកធ្លាប់តែឈឺម្ចាស់ប្រេនជាច្រើន ឬមេៗបោះដុំនិងអ្នករកស៊ីលើបណ្តាញសង្គមមួយចំនួនដែលមានបញ្ហា Facebook និង Page ហើយភាច្រើនសុទ្ធតែអ្នករកស៊ី ដូចគ្នាជួលគេ Report ខ្ញុំសឹងមិនជឿ តែបេលនេះជឿហើយ ព្រោះផេកធំខ្ញុំកំពុងជួបបញ្ហា ខ្ញុំមិនដែលសូម្បីតែគិត ព្រោះការរកស៊ីខ្ញុំកន្លងមកមិនដែលចេះបៀតបៀនអ្នកណា ឬចង់ឈ្នះចាញ់អ្នកណា ហើយរឹតតែមិនដែលមានសត្រូវជាមួយអ្នកណាម្នាក់ឡើយ ។ នេះសំណាងហើយខ្ញុំមានផេកធំៗនៅនឹងដៃ៣ដែរ បើមានតែមួយចប់ តែសង្ឃឹមថាបងៗខាងជំនាញអាយធីយកមកវិញបានឆាប់ៗ ចង់ផ្តាំអ្នកដែលមានគំនិតមិនល្អជាមួយអ្នកដទៃចង់បំបិតផ្លូវគេរកស៊ី គឺបាបទានហន់ណាស់កុំសាងអាក្រក់អី ព្រោះខ្ញុំមិនដែលឃើញអ្នកសាងអាក្រក់មានក្តីសុខទេ ហើយសម័យនេះមនុស្សឆ្លាតៗណាស់ លាក់គេមិនជិតទេ យូនិងឆាប់គង់តែដឹង » ។ 

គួររំលឹកផងដែរថា បច្ចុប្បន្នភរិយាលោក កែវ វាសនា មានកូនចំនួន៣នាក់ នាងមានមុខរបរកស៊ីជាច្រើនកន្លែង ទាំងអាជីវកម្មតាមអនឡាញ មានប្រ៊េនផ្ទាល់ខ្លួន ក៏ដូចជាការងាររកស៊ីតាមខេត្តក្រុងនានា ។ បើនិយាយពីទ្រព្យសម្បត្តិ នាងមានគ្រប់បែបយ៉ាង មិនថារថយន្តទំនើបៗដែលមានតម្លៃថ្លៃ វីឡាតម្លៃរាប់លាននិងដីធ្លី ជាដើម…ជាពិសេសពេលចូលរួមកម្មវិធីធំៗម្តងៗនាងតុបតែងខ្លួនយ៉ាងស្រស់ស្អាតលំអរដោយគ្រឿងអលង្ការពេជ្រជ្រែកខ្លួនតម្លៃរាប់សែនដុល្លារ …៕