មិនត្រឹមតែជាតួល្ខោនយីកេវ័យក្មេងល្បីឈ្មោះប៉ុណ្ណោះទេ កញ្ញា កែវ សុផានិត ថែមទាំងជាគ្រូបង្ហាត់ខាងផ្នែកល្ខោនយីកេដ៏លេចធ្លោមួយរូបផងដែរ នៅសប្តាហ៍ក្រោយនេះនាងនឹងមានវត្តមានថ្មីនៅក្នុងល្ខោនបាមោជ្ជទ័យក្រោមផ្ទាំងទស្សនីយភាពរឿង « កុលាបប៉ៃលិន » ដែលបានបាត់បង់អស់ជាង២០ឆ្នាំមកហើយ ។ មានមហាជនតិចតួចណាស់ដែលស្គាល់ពី ល្ខោនបាមោជ្ជទ័យ ដោយសារល្ខោននេះត្រូវបានបាត់បង់អស់ពេលជាង២០ឆ្នាំហើយ តែទោះជាយ៉ាងណាក្រោយពីឆ្លងកាត់ការរៀបចំឆ្លងក្រសួងរួចរាល់ហើយ ល្ខោនបាមោជ្ជទ័យ និងត្រឡប់មកជួបទស្សនិកជនជាថ្មីម្តងទៀតជាមួយផ្ទាំងទស្សនីយភាពរឿង « កុលាបប៉ៃលិន » ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នៅសាលសន្នីសីទចតុម្មុខ ។ កញ្ញា កែវ សុផានិត មិនត្រឹមតែជាគ្រូល្ខោនយីកេប៉ុណ្ណោះទេ នាងគឺជាអ្នកសម្តែងល្ខោនយីកេដ៏ល្បីឈ្មោះមួយរូបដែលមានទេពកោសល្យខ្លាំងក្នុងការសម្តែង នាងត្រូវបានជ្រើសរើសសម្តែងជាតួអង្គសំខាន់នៅក្នុងល្ខោនបាមោជ្ជទ័យ […]
