សិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុតំបន់ទន្លេមេគង្គ និងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត ពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) បានរៀបចំឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣វិ។ កម្មវិធីនេះមានការចូលរួមជាអធិបតីភាពពីឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា មន្ត្រីក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម […]

