អ៊ុយក្រែន ធ្វើការវាយប្រហារដោយយន្តហោះដ្រូនលើកំពង់ផែប្រេងដ៏សំខាន់របស់រុស្ស៉ី បណ្តាឱ្យនាវាបរទេសយ៉ាងហោចណាស់ពីរគ្រឿង និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយប្រេងរងការខូចខាតកាលពីថ្ងៃអាទិត្យ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuter ការវាយប្រហារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងកៀវ ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៉ីចុះខ្សោយ។ អាជ្ញាធររុស្ស៉ីបានបញ្ជាក់ថា នាវាបរទេសចំនួនពីរគ្រឿងបានរងការខូចខាត ហើយអគ្គិភ័យបានឆាបឆេះឡើង ប៉ុន្តែក្រោយមកត្រូវបានពន្លត់វិញ។ មន្ត្រីម្នាក់មកពីសេវាសន្តិសុខក្នុងស្រុក SBU របស់អ៊ុយក្រែន បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនពិតជាបានវាយប្រហារស្ថានីយប្រេង Tuapse ពិតប្រាកដមែន ដោយដ្រូនចំនួន ៥គ្រឿងបានវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿង ហេដ្ឋារចនាសម្ព័ន្ធផ្ទុកទំនិញ […]
