ក្នុងពេលដឹកនាំមន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ណែនាំឲ្យមន្រ្តីយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សដែលអាចកើតឡើង។ គួរឲ្យដឹងថា កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះរួមមាន៖ ទី១)ទំនប់អាងទឹកតាសាលទឹកមានកម្ពស់ ១៥,៥៥ម៉ែត្រ កើនឡើង […]