រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុបនេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។ ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ […]
