លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ […]
Tag: ក្រសួងផែនការ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទិន្នន័យជាផ្លូវដើរដ៏មានប្រសិទ្ធភាព ចំគោលដៅ និងមិនប្រថុយប្រថាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកទិន្នន័យជាផ្លូវដើរដ៏មានប្រសិទ្ធភាព ចំគោលដៅ និងមិនប្រថុយប្រថាន។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រើប្រាស់ទិន្នន័យក្នុងការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងមានភាពត្រឹមត្រូវនាពេលអនាគត។ រាជរដ្ឋាភិបាល ក៏ប្រើប្រាស់ទិន្នន័យក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ដើម្បីកែសម្រួលឲ្យទាន់ពេលវេលាផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២» នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣៕ […]

