ប្រាសាទព្រះវិហារ ក៏ដូចជាប្រាសាទដ៏ទៃទៀតដ៏ច្រើនលើសលប់នៃអាណាចក្រខ្មែរ គឺជារូបបំព្រួញនៃភាពរុងរឿងរបស់សង្គមខ្មែរបុរាណ និងជានិមិត្តរូបនៃភាពកំពូលរបស់អារ្យធម៌ខ្មែរ និងភាពឧស្សាហ៍ព្យាយាមរបស់ជនជាតិខ្មែរដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបសម័យនោះ ដើម្បីកសាងនូវប្រាសាទដ៏ល្អឥតខ្ចោះ សម្រាប់ឧទ្ទិសដល់អាទិទេព គឺព្រះសិវៈ។ យោងតាមសៀវភៅ ប្រាសាទព្រះវិហារ ចងក្រងដោយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅឆ្នាំ២០០៩ បានសរសេររៀបរាប់ថា អារ្យធម៌ខ្មែរបានឈានដល់កម្រិតកំពូលចាប់ពីសតវត្សរ៍ទី ១១ ដល់សតវត្សរ៍ទី ១៣ ។ នៅពេលនោះ ព្រះមហាក្សត្រខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើន ដើម្បីឧទ្ទិសដល់ព្រះអាទិទេព ឬ […]
Tag: ក្រសួងអប់រំ
រដ្ឋមន្ត្រីអប់រំ៖ កំណែទម្រង់ឧត្តមសិក្សា ត្រូវបញ្ជ្រាបចំណេះដឹង និងឧត្តមគតិស្នេហាជាតិដ៏មាំមួនដល់បញ្ញវន្តជំនាន់ក្រោយ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ ឯកឧត្តមប បានលើកឡើងពីស្ថានភាពព្រំដែន […]
រដ្ឋមន្ត្រីក្រសួងអប់រំ៖ កត្តាសំខាន់ៗចំនួន៥ ជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីកត្តាសំខាន់ៗចំនួន៥ ដែលជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ។ កត្តាទាំង ៥នោះរួមមាន៖ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥៕
រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យបញ្ចូលកម្មវិធី AI ទៅក្នុងសាលារៀនជំនាន់ថ្មី
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់ នៃការបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ ការជំរុញឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតកម្មវិធីបង្រៀនពីបញ្ញាសិប្បនិម្មិត និងការបញ្ចូលកម្មវិធីនេះទៅក្នុងសាលារៀនជំនាន់ថ្មី ដោយគូសបញ្ជាក់ថា ទោះបីជា AI រីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ គ្រាន់តែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយ។ ក្នុងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ “AI ក្នុងបរិបទអប់រំកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា […]
រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញឱ្យសាងសង់ និងជួសជុលអគារសិក្សាដែលខូចខាតនៅតំបន់ព្រំដែន ដើម្បីឱ្យទាន់ការបើកបវេសនកាល
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការជួសជុលអគារសិក្សាដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង ទន្ទឹមនេះក៏ត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន […]
រដ្ឋមន្ត្រីអប់រំ ផ្តាំទៅកាន់យុវជនកម្ពុជាទាំងអស់ថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាទាំងអស់ សូមឱ្យចងចាំថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិយើងរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខ សន្តិភាព បូរណភាពទឹកដី និងការអភវិឌ្ឍប្រកបដោយចីរភាព។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ […]
កូនខ្មែរនឹងកាន់តែខ្លាំង! ជប៉ុនជួយពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យាដល់កុមារនៅកម្ពុជាឱ្យឈានដល់កម្រិតប្រកួតប្រជែងនៅឆាកអន្តរជាតិ
ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Surala Net Co.,Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី គម្រោងពង្រឹងសមត្ថភាពសិក្សារបស់កុមារចំពោះជំនាញគណិតវិទ្យា និងការកសាងសមត្ថភាពគ្រូតាមរយៈបច្ចេកវិទ្យាអប់រំ (EDTECH) មានរយៈពេល៥ឆ្នាំ។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅ កែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា និងអភិវឌ្ឍសម្ភារៈបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន កីឡា។ បើតាមក្រសួងអប់រំ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពនៃសម្ភារៈបង្រៀនសំខាន់ៗ […]
រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន កុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន ដោយត្រូវសម្របសម្រួលកុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តមបណ្ឌិតសភាចារ្យ […]
ក្រសួងអប់រំ នឹងរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន […]
វិលពីប្រទេសថៃ! និស្សិតខ្មែរប្រមាណ១៧២នាក់ ទទួលបានឱកាសបន្តការសិក្សា ក្រោមអាហារូបករណ៍សម្តេចតេជោ
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនាថ្ងៃទី៣១ ខែកក្កដានេះថា៖ «ចាប់តាំង ពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់»។ ក្រសួងអប់រំរៀបរាប់ថា ក្នុងចំណោមនិស្សិត ៤២៣នាក់ មាននិស្សិតចំនួន១៧២នាក់បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប និងមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី […]
