រាជរដ្ឋាភិបាល បានសម្រេចបង្កើត ក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់។ ឃុំទាំង៥នោះរួមមាន គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ បើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ សីហា ២០២៤ បានកំណត់ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ គឺ សង្កាត់រាម សង្កាត់បិតត្រាំង […]

