ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមតារាបាល់ទាត់ថៃក្នុងព្រឹត្តការណ៍អន្តរជាតិលើទី១ អបអរខួប៧៥ឆ្នាំនៃទំនាក់ទំនង ខ្មែរ-ថៃ 

ពិតជាកក្រើកជាក់ជាមិនខាន សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងអំឡុងខែ មីនា ក្រោមប្រធានបទ « កីឡាសតវត្សនៃព្រះធម៌ » ដើម្បីត្រៀមអបអរមិត្តភាព កម្ពុជា – ថៃ ខួបលើកទី ៧៥ ដោយមានការចូលរួមប្រកួតពីក្រុមបាល់ទាត់តារាកម្ពុជា និងតារាបាល់ទាត់ថៃ ។  ព្រឹត្តិការណ៍នេះគឺជាការប្រកួតលក្ខណៈអន្តរជាតិលើកដំបូងសម្រាប់ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់តារាថៃ ដែលបានប៉ះគ្នានៅលើទឹកដីប្រទេស កម្ពុជា ។  លោក ខេម ដែលជាប្រធានក្រុមក្នុងក្រុមបាល់ទាត់តារាកម្ពុជា […]

ក្រុមបាល់ទាត់តារាកម្ពុជា ត្រៀមប្រកួតឈុតធំ  ក្រោមវត្តមាន ក្រោមអធិបតីភាពសម្តេចហាបវរធិបតី ហ៊ុន ម៉ាណែតនៅថ្ងៃទី២៩ ធ្នូខាងមុខ

ដោយមានកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់តារាកម្ពុជា បានសហការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា   ព្រមទាំងមានកីឡាករល្បីៗរួមមាន ក្រុមបាល់ទាត់គុនខ្មែរ ក្រុមបាល់ទាត់ថ្នាក់ដឹកនាំ សសយក និងក្រុមតារាបាល់ទាត់កម្ពុជា […]

ក្រុមបាល់ទាត់តារាកម្ពុជា របស់ ខេម បាននាំយកថវិការ ៥០ ម៉ឺនដុល្លារ ជូនទៅមន្ទីរពេទ្យកុមារអង្គរ 

បន្ទាប់ពីជោគជ័យក្នុងការប្រកួតបាល់ទាត់កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងមកនេះ តារាចម្រៀង ខេម បាននាំយកថវិការចំនួន ៥០ ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជនជូនទៅដល់មន្ទីរពេទ្យ កុមារអង្គរ នៅទឹកដីខេត្ត សៀមរាប ។ ចំណែកទឹកប្រាក់ដែលនៅសល់នឹងបែងចែកហើយយកទៅជូនដល់មន្ទីរពេទ្យ និង មណ្ឌលកុមារកំព្រានានាទៅតាមគម្រោងដែលបាន គ្រោងទុក

5
Promotion