សារព័ត៌មានបារាំង France24 បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែកញ្ញា ឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UN គ្រោងនឹងកោះប្រជុំបន្ទាន់នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ត្រីហាម៉ាសនៅទីក្រុងដូហានៃប្រទេសកាតា។ សារព័ត៌មាន France24 បានផ្សាយថា ក្រសួងការបរទេសចិន ក៏បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងដូហា ដោយអះអាងថា ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានរបស់អ៊ីស្រាអែលលើអធិបតេយ្យភាពទឹកដីរបស់កាតា។ ប្រទេសជប៉ុន ឯណោះក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា ដោយចាត់ទុកថា ជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់កាតា និងសន្តិសុខក្នុងតំបន់។ ជាមួយគ្នានេះ លោក ដូណាល់ […]