ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបង្ហាញឈ្មោះក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៩ក្រុមហ៊ុន មិនទាន់បានស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅឡើយ។ ការយឺតយ៉ាវផុតកំណត់ អាចប្រឈមនឹងការបញ្ចប់វិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ។ ក្នុងសេចក្តីជូនដំណឹងសេចក្តីជូនដំណឹង ក្រុមហ៊ុនទាំង៩ ដែលយឺតយ៉ាវក្នុងការស្នើសុំ ឬបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស រួមមាន៖ ១. ឫទ្ធិ មុនី អិចប្រេស & ឡូជីស្ទីក ឯ.ក, ២. […]

