ឆ្លើយតប! កម្ពុជា ចាប់បញ្ជូនឧក្រិដ្ឋជនតៃវ៉ាន់ឲ្យទៅសមត្ថកិច្ចចិនជាការប្រកាន់គោលនយោបាយ «ចិនមួយ»

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺជុំវិញការចាប់បញ្ជូនចិនតៃវ៉ាន់ជាច្រើននាក់ ទៅប្រទេសចិន ក្រោយប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជា។ ការចេញសេចក្តីបំភ្លឺនេះ ក៏ជាការឆ្លើយតបទៅតៃវ៉ាន់ ដែលបាន​សំដែងក្តីបារម្ភ មិន​សប្បាយចិត្ត ចំពោះការចាប់បញ្ជូននេះ។ ក្រសួងកាបរទេសបញ្ជាក់ថា វិធានការខាងលើនេះ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាបត្យាប័ន និងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន រួមទាំងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនមួយ» ។ […]

ក្រសួងមហាផ្ទៃ រៀបចំបង្កើតប្រព័ន្ធទិន្នន័យឧក្រិដ្ឋជន ដើម្បីកត់ត្រាអ្នកប្រព្រឹត្តបទល្មើស និងមុខសញ្ញាសង្ស័យ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំបង្កើតប្រព័ន្ធទិន្នន័យឧក្រិដ្ឋជន នាទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គស្នងការរង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ អ្នកមានប្រវត្តិប្រព្រឹត្តបទល្មើស និងមុខសញ្ញាសង្ស័យទាំងឡាយ នឹងត្រូវមានមុខនិងសាវតាសង្ខេប នៅក្នុងកម្មវិធីគ្រប់គ្រងបទល្មើស។ នេះគឺជាការដ្ឋានឌីជីថលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ មុំទី៥ […]

សមត្ថកិច្ចបង្ហាញមុខក្រុមឧក្រិដ្ឋជន ប្លន់អ្នកទោសគ្រឿងញៀននៅសៀមរាប

ឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ហើយសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រោះថ្នាក់ចំនួន ៤នាក់ បន្ថែមទៀត។

សមត្ថកិច្ច ចាប់ខ្លួនក្រុមឧក្រិដ្ឋជន៦នាក់ ករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀននៅខេត្តសៀមរាប

ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធ ករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ចំនួន៦នាក់ហើយ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ ។

5
Promotion