ខេត្តកំពង់ចាម នឹងដាក់បង្ហាញលៀសហាល ប្រវែង ១.០០០ម៉ែត្រ លៀស ស្មើនឹងចំនួន ៣តោន ឲ្យមហាជនចូលរួមបរិភោគដោយសេរី នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការដាក់តាំងបង្ហាញនោះ គឺរៀបចំពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ដោយចាប់ផ្តើមពីម៉ោង២និង៣០នាទីរសៀល តទៅ។ នៅទំព័រហ្វេសបុក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម […]
Tag: ខេត្តកំពង់ចាម
សប្បាយមុនចូលឆ្នាំ អ្នកខេត្តកំពង់ចាមជាមួយ មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert ប្រជុំដោយកំពូល តារាល្បីៗ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត កំពង់ចាម ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ
អាជ្ញាធរចាត់វិធានការបន្ទាន់ ករណីចាក់ថ្មលុបទន្លេយកជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅខេត្តកំពង់ចាម
បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំង ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្ត កំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យផ្ដិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជា មានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ មកម្លេះ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខេត្តកំពង់ចាម ជាង ៤១ម៉ឺននាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ប្រកាសអរគុណប្រជាពលរដ្ឋខេត្តកំពង់ចាមដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ
អាជ្ញាធរខេត្តកំពង់ចាម ប្រើវិធីទប់ស្កាត់ការបាក់ច្រាំងទន្លេ ចំណាយលុយតិច តែមានគុណភាព
ភូមិសាស្ត្រតាមដងទន្លេក្នុងខេត្តកំពង់ចាម គឺក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ បានរងផលប៉ះពាល់ពីការបាក់ស្រុតច្រាំងទន្លេ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានចុះពិនិត្យស្ថានភាព នៃការបាក់ស្រុតច្រាំងទន្លេ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ចំណុចដែលមានបញ្ហាប្រឈម គឺនៅក្នុងភូមិជីហែ ឃុំជីហែ ស្រុកកោះសូទិន មានប្រវែង ២៥០ ម៉ែត្រ គឺជាចំណុចអាទិភាពទីមួយ ដែលត្រូវសិក្សាមុនគេ។ ដោយឡែក នៅក្នុងស្រុកស្រីសន្ធរ មានច្រាំងបាក់ ស្រុតប្រឈម […]
CDC អនុម័តគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូន ពីខេត្តកំពង់ចាម ទៅក្រចេះ ក្នុងតម្លៃជាង៩២លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក
ទូកដូចសត្វក្រពើ! ក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់អស់ ១៧ក្បាល នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
កាលពីនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣០នាទី មានករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយប្រជាពលរដ្ឋជាម្ចាស់ក្របីបានប្រលែងក្របីជាវ៉ូង ដើម្បីសុីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេរចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំងមកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។ ឃុំផ្តៅជុំ បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យក្របីងាប់មកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម៣គីឡូ) ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក […]
