ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទីបំផុត ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោក អនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្តិ៍នគរបាលសំព្រោជ ក្រោមមូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។ ស្នងការខេត្ត តម្រូវឲ្យមេប៉ុស្តិ៍រូបនេះ ត្រូវមកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ សូមបញ្ជាក់ថា កាលពី១០ម៉ោងមុន សម្តេចមហាបរវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]
Tag: ខេត្តកំពង់ធំ
អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយដីក្នុងសហគមន៍នេសាទរបស់ពលរដ្ឋជាង ១០០គ្រួសារ
ឯកឧត្ដម ងួន រតន: អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បន្តចុះដោះស្រាយសំណូមពរបងប្អូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារពាក់ព័ន្ធនឹងការប្រើប្រាស់និងអាស្រ័យផលដីរបស់ពួកគាត់តាំងឆ្នាំ១៩៨៣ ស្ថិតក្នុងទីតាំងសហគមន៍នេសាទនៅក្នុងឃុំទំពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ ពលរដ្ឋទាំង ១៣១គ្រួសារក្នុងទីតាំងសហគមន៍នេសាទបានស្នើសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ។ ទីតាំងសហគមន៍នេសាទមានសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់ និងសហគមន៍ឧកញ៉ាមហាពពាយ មានផ្ទៃដីសរុប ៩៣៩ហិចតា។ ពលរដ្ឋស្នើសុំកាត់ជ្វាលដីពីសហគមន៍ទាំងពីរចំនួន ៧០,៨៩ហិចតា តាមរដូវកាល ខណៈដីតំបន់នេះទឹកលិចនៅរដូវវស្សា៕ អត្ថបទ៖ អក្ខរា
