សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យផ្សព្វផ្សាយការពិតពីសន្តិសុខនៅកម្ពុជា ដើម្បីលុបលាងការយល់ច្រឡំរបស់មតិសាធារណៈ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យផ្សព្វផ្សាយពីស្ថានភាពការពិតសន្តិសុខនៅកម្ពុជា ដើម្បីលុបលាងការយល់ច្រឡំរបស់មតិសាធារណៈ ខណៈកន្លងទៅមានសារព័ត៌មានក្រៅប្រទេសបានផ្សព្វផ្សាយខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់កិត្យានុភាពកម្ពុជា។ សម្តេចធិបតីបានថ្លែងថា កន្លងទៅ ជាអកុសលមានបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានបានផ្សាយដែលមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជាទេ។ ប៉ុន្តែព័ត៌មាននោះបានធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់កម្ពុជា រូបភាពរបស់កម្ពុជា ហើយជាពិសេសខេត្តព្រះសីហនុតែម្តង។ បើតាមសម្តេចធិបតី កិច្ចការងារនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានដាក់ចេញគោលការណ៍ជាច្រើន និងបានធ្វើការជាមួយបណ្តាញសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយប្រទេសយើង ឲ្យគេយល់ថា ពិតណាស់បញ្ហាអសន្តិសុខគ្មានប្រទេសណាមួយអត់នោះទេ ហើយកម្ពុជាក៏មានដែរបញ្ហាអសកម្ម ឬរឿងចោរលួចចោរប្លន់។ ប៉ុន្តែកម្ពុជា […]

ប្រមុខរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ត្រូវបានរៀបចំឡើងដោយឈរលើ​ទស្សន​​ទានគោលចំនួន៤រួមមាន៖ ទី១៖ […]

អបអរសាទរ! ព្រះសីហនុ បាត់ដំបង និងសៀមរាប ជាប់ជ័យលាភីទីក្រុងឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ប្រកាសលទ្ធផលនៃការបកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)។ កម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគ ប្រចាំឆ្នាំ” (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ […]

រាជរដ្ឋាភិបាលតែងតាំងលោក ហែម ដារិទ្ធិ ជាអភិបាលរងខេត្តព្រះសីហនុ

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចេញអនុក្រឹត្យតែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តឧត្តមមន្រ្តីថ្នាក់លេខ៣

ខេត្តព្រះសីហនុ  និងស្វាយរៀង នឹងមានរោងចក្រថ្មីតម្លៃជិត ៣៣ លានដុល្លារ នាពេលខាងមុខ

នាពេលខាងមុខនេះ ខេត្តព្រះសីហនុ  និងខេត្តស្វាយរៀង នឹងមានរោងចក្រថ្មី ដែលចាយទុនវិនិយោគដោយក្រុមហ៊ុនចំនួន៧ ក្នុងតម្លៃ៣២.៩លានដុល្លារ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែសម្រេចអនុម័តជាផ្លូវការ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- ក្រុមហ៊ុន “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក។ ២- “ក្រុមហ៊ុន Vacation […]

នាវាពីរផ្ទុកភ្ញៀវទេសចរជិត ៤ពាន់នាក់ ចូលចតនៅក្រុងព្រះសីហនុ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា​នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរសរុប ២០០៥នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១នាក់ ស្រី១២២នាក់ ។ ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS  […]

អភិបាលខេត្តព្រះសីហនុ នាំកម្មករសំអាតឆ្នេរចូលហាងគុយទាវជុំគ្នា ដោយសារមេឃភ្លៀង អត់ទេសចរ អត់សំរាម

“មេឃភ្លៀងច្រេីនថ្ងៃជាប់គ្នា​អត់ទេសចរណ៍មកលេង អត់សំរាមតាមឆ្នេរ នាំកម្មករសំអាតឆ្នេរ ចូលហាងគុយទាវជុំគ្នាម្ដងមេីល។ ធ្លាប់តែហៅគាត់សំអាត​ដល់ហៅចូលហាង ..​មេឃកំពុងភ្លៀងផង”។ នេះបើតាមសារលើគណនីហ្វេសប៊ុកឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែកក្កដា៕

ឯកឧត្តម គួច ចំរើន៖ ភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម បានដឹកជញ្ជូនមកដល់ដីគោករួចហេីយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះថា ភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម បានដឹកជញ្ជូនមកដល់ដីគោករួចហេីយ។ កាលពីព្រឹកមិញ ឯកឧត្តម បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។ ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ […]

ខេត្តព្រះសីហនុមានក្រុមហ៊ុនបណ្តាក់ទុនបង្កើតរោងចក្រផលិតអគ្គិសនីប្រើថាមពលធ្យូងថ្មចំនួន៣

ស្របពេលតម្រូវការនាំចូលធ្យូងថ្មក្នុងឆ្នាំ ២០២២ មានទឹកប្រាក់ជាង៥៥៤លានដុល្លារនិងនៅប៉ុន្មានខែដើមឆ្នំា២០២៣មានទឹកប្រាក់ជាង២៧៩លានដុល្លារ បច្ចុប្បន្នខេត្តព្រះសីហនុមានក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើរោងចក្រផលិតអគ្គិសនីប្រើដោយថាមពលធ្យូងថ្មមានចំនួន៣ ក្នុងនោះមានក្រុមហ៊ុន Cambodian Energy Limited(CEL) ផលិតថាមពលអគ្គិសនីបាន ២៣៥មេហ្គាវ៉ាត់,ក្រុមហ៊ុន C.I.I.D.G Erdos Hongjun Electric Power Co., Ltd ផលិតថាមពលអគ្គិសនីបាន១៣៥មេហ្គាវ៉ាត់និងក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltdផលិតថាមពលអគ្គិសនីបាន៧០០មេហ្គាវ៉ាត់។

5
Promotion