ឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់អ្នកដទៃ

អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់អ្នកដទៃ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួន ឈ្មោះ ភូ សុវណ្ណថា ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលពាក្យបណ្ដឹងរបស់ ឈ្មោះ ឌឹម សាវឿន និងបានស្រាវជ្រាវច្បាស់លាស់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាច សន្និដ្ឋានបានយ៉ាងច្បាស់ថា គឺឈ្មោះ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន

គណបក្សកម្លាំងជាតិ៖ វិធានការគណបក្សភ្លើងទៀន ក្នុងការបណ្តេញអ្នកតស៊ូជាមួយគណបក្សជា «ទង្វើផ្តាច់ការ»

គណបក្សប្រឆាំងថ្មី ដែលមានថ្នាក់ដឹកនាំជាអតីតសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន គឺគណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុកវិធានការរបស់គណបក្សភ្លើងទៀន ក្នុងការបណ្តេញសកម្មជនតស៊ូចាស់ៗ នាថ្មីៗនេះ គឺជាទង្វើផ្តាច់ការ បង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិក

អ្នកនាំពាក្យ៖ ការឃាត់ខ្លួនជនឈ្មោះ ខឹម ចាន់វណ្ណៈ គឺអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងឡើយ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយស្រាយបំភ្លឺថា ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើងដោយមាន ពាក្យបណ្តឹង ពីជនរងគ្រោះ ០៣ នាក់ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។ សេចក្ដីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាថ្ងៃទី១១ ខែមករា […]

ទណ្ឌិត សម រង្ស៊ី កំពុងព្យាយាមអូសគណបក្សភ្លើងទៀន កម្លាំងជាតិ និងឆន្ទៈខ្មែរ ឱ្យចូលក្នុងផ្នូរជាមួយអតីតបក្សសង្រ្គោះជាតិ

ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានចេញសារអំពាវនាវដល់គណបក្សនយោបាយ៣ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ឱ្យឈប់ឈ្លោះដណ្តើមផលប្រយោជន៍គ្នាតទៅទៀត ហើយងាកមករួមសហការគ្នាវិញ

ការចាកចេញរបស់លោក រ៉ុង ឈុន បានបង្ហាញច្បាស់ថា«ភ្លើងទៀន» ជិតរលត់មែនទែនហើយ!

«ភ្លើងទៀន» ជាធម្មតាមិនអាចឆេះរហូតមិនរលត់នោះទេ ហើយជាធម្មជាតិនៃ«ទៀន» គឺឆាប់រលាយនៅពេលត្រូវភ្លើងកាន់តែក្តៅ និងកាន់តែយូរ

គណបក្សភ្លើងទៀនចេញមក«ទះកំផ្លៀង» ទណ្ឌិត សម រង្ស៊ី រឿងអំពាវនាវឲ្យពលរដ្ឋទៅគូសសន្លឹកឆ្នោតចោល

គណបក្សភ្លើងទៀន នៅរសៀលថ្ងៃពុធម្សិលមិញ បានចេញមកអះអាងថា ការអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ឬទៅគូសសន្លឹក ឆ្នោតចោល គឺជាទង្វើរំលោភបំពានច្បាប់។

បក្សធម្មាធិបតេយ្យ គាំទ្រឲ្យចាត់វិធានការច្បាប់ លើ​អ្នក​ប្រមូលផ្តុំ​ប្រឆាំ​ង​នឹងដំណើរការរៀបចំ​ការ​បោះឆ្នោត​នៅកម្ពុជា

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រ ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ របស់ក្រុមប្រឆាំង ដែលមានបំណងប្រឆាំង ទៅនិងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន៖ បក្សភ្លើងទៀន​ដឹង​ថា​ចាញ់​ ទើប​ប្រើ​ឧបាយកល​ធ្វើ​ឲ្យ​បរទេស​តិះ​ទៀន​មក​លើ​រដ្ឋាភិបាល​កម្ពុជា​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជុំវិញគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចចុះឈ្មោះឲ្យគណបក្សពីរចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខបាន

លោក ជា ប៉ូច អ្នកនយោបាយបក្សប្រឆាំងដែលធ្លាប់ប្តេជ្ញាចិត្តផ្តួលរំលំរាជរដ្ឋាភិបាល វេចបង្វិចទៅព្យាបាលជំងឺនៅថៃជាបន្ទាន់

លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀត ត្រូវបញ្ជូនទៅព្យាបាលជំងឺនៅថៃជាបន្ទាន់ ក្រោយពីជំងឺចាស់រើឡើងខ្លាំង។ អ្នកនយោបាយបក្សប្រឆាំងនេះ បានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី១៣ ខែឧសភាថា៖ “ជំងឺបេះដូងរេីឡេីងវិញជាខ្លាំងត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់”។ សូមបញ្ជាក់ថា លោក ជា ប៉ូច ធ្លាប់ជាអ្នកប្រកាសប្តេជ្ញាផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ តាមខ្លីបសំឡេងដែលសម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងពីគោលដៅរឈ្មោះជា ប៉ូចនេះ ថានឹងទម្លាក់សម្តេចឲ្យបាន ដែលជាសម្តីនិយាយប្រហែល២ខែមុននេះ។ […]

5
Promotion