គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយោធាថៃប្រព្រឹត្តអំពើព្រៃផ្សៃឃោរឃៅ និងអមនុស្សធម៌ បន្តបន្ទាប់មកលើពលរដ្ឋកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះបានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកអំពើទាំងនោះបានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព […]

សមាជិកព្រឹទ្ធសភាថៃជាស្ត្រីដំបូងគេ ចេញមុខជំរុញឱ្យរដ្ឋាភិបាលថៃពិនិត្យមើលលើករណីការប្រើប្រាស់សំឡេងខ្មោច ការបំភិតបំភ័យ និងយាយីផ្លូវចិត្តមកលើប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តោយព្រំដែន

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញសេចក្តីជូនដំណឹង អំពីការលើកឡើងរបស់លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ ចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់ សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។ លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ […]

5
Promotion