ឧបទ្ទវហេតុដ៏ធំមួយបានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ ក្នុងអំឡុងពេលនៃការបាញ់បង្ហោះនាវាចម្បាំងកូរ៉េខាងជើងថ្មីមួយ ខណៈពេលដែលលោក គីម ជុងអ៊ុន (Kim Jong Un) កំពុងចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយលោកបានហៅវាថាជា «អំពើឧក្រិដ្ឋកម្ម» ដែលមិនអាចអត់ឱនបាន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃទី២២ ខែឧសភានេះ។ លោក គីម បានឃើញការបរាជ័យនៃការបាញ់បង្ហោះនាវាពិឃាតទម្ងន់ ៥,០០០ តោននោះ បានលើកឡើងពីគ្រោះថ្នាក់នេះថាបណ្តាលមកពីការធ្វេសប្រហែស ដែលធ្វើឲ្យខូចកិត្តិយសជាតិ ហើយបានបញ្ជាឱ្យជួសជុលកប៉ាល់នេះ មុនពេលកិច្ចប្រជុំគណបក្សកាន់អំណាចក្នុងខែមិថុនា។ […]

