តារាចម្រៀង គូម៉ា « ខ្ញុំមានប្រពន្ធកូនហើយ តើនៅបន្តគាំទ្រនិងស្រឡាញ់ខ្ញុំទៀតទេ ? 

ថ្មីៗនេះតារាចម្រៀង គូម៉ា បានចោលជាសំណួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនទាំងអារម្មណ៍មិនសប្បាយចិត្តថា ខ្ញុំមានប្រពន្ធកូនហើយ តើនៅបន្តគាំទ្រនិងស្រឡាញ់ខ្ញុំទៀតទេ ? តារាចម្រៀងមនោរសញ្ចេតនា ស្រគត់ស្រគុំមិនសូវនិយាយច្រើនលោក គូម៉ា ចោលជាសំណួរបែបនេះបន្ទាប់ពីមានអ្នកគាំទ្រក៏ដូចជាមិត្តភក្តិជាច្រើននិយាយចំអែចំអន់ទៅកាន់លោក បន្ទាប់ពីភរិយាលោកសម្រាលបានកូនប្រុសម្នាក់កាលពីពេលថ្មីៗ ។  លោក គូម៉ា បាននិយាយថា « សំនួរមួយនេះសុំសួរជាពិសេសទៅកាន់ហ្វេនៗនឹងអ្នកគាំទ្ររូបខ្ញុំរហូតមក តើអ្នកនៅតែបន្តស្រលាញ់គាំទ្រខ្ញុំបន្តទៀតទេក្នុងអាជីពសិល្បៈរបស់ខ្ញុំ នៅពេលដែលខ្ញុំមានប្រពន្ធមានកូន ? ព្រោះគេតែងតែនិយាយថានៅពេលដែលដែលអ្នកសិល្បៈមានគ្រួសារមានកូននោះនិងធ្លាក់ប្រជាប្រិយភាព តើពិតមែនរឺទេហ្វេនៗ ? » ។  ជាមួយនិងការចោលជាសំណួរនេះ តារាចម្រៀងលោក គូម៉ា បានឆ្លើយតបដោយក្លាហានថា « សម្រាប់ខ្ញុំគឺចង់បង្ហាញប្រាប់អ្នកគាំទ្រខ្ញុំថា នេះគឺជាគ្រួសាររបស់ខ្ញុំ ហើយអរគុណខ្លាំងបំផុតសម្រាប់អ្នកគាំទ្រខ្ញុំដែលគាំទ្រខ្ញុំរហូតមកដល់ខ្ញុំមានថ្ងៃនេះ  » […]

ត្រូវសាច់រឿងហ្វេនណាខ្លះ ? Full MV « ឈ្នះ » របស់តារាចម្រៀង គូម៉ា ចេញជាផ្លូវការហើយពិតជាចាក់ចំបេះដូងអ្នកគាំទ្រតែម្តង !

គ្រាន់តែបើកក្បាល MV ចម្រៀង « ឈ្នះ » របស់តារាចម្រៀង គូម៉ា ភ្លាម គឺសេដអស់អ្វីនិយាយទៅហើយ តើហ្វេនហ្វេនរូបណាខ្លះដែលធ្លាប់ជូបប្រទះនូវរឿងរ៉ាវបែបនេះ អាចចូលរួមខមមិនខាងក្រោមបាន

វិដេអូឈ្លោះប្រកែកគ្នារបស់តារាចម្រៀង គូម៉ា និង នារីម្នាក់ កំពុងធ្វើឱ្យមហាជន​ចាប់អារម្មណ៍ជាខ្លាំង !

ពិតជាមានការចាប់អារម្មណ៍ខ្លាំងពីមហាជនបន្ទាប់ពីឃើញតារាចម្រៀងលោក គូម៉ា បានបោះពាក្យសម្តីធ្ងន់ៗទៅលើនារីម្នាក់នៅក្នុងវិដេអូខ្លីមួយកាលពីប៉ុន្មានថ្ងៃមុន រហូតធ្វើឱ្យមហាជននិយាយថា លោក គូម៉ា កាចមិនធម្មតាទេ

លោក គូម៉ា ប៉ះ លោក ខាន់ ជេមស៌ លើកដំបូងក្នុង MV ចម្រៀង « នែ ! អាប្អូនពៅ »កក្រើកឆាក Galaxy ក្នុងឈុតជំនាន់ទសវត្សរ៍ទី ៦០ !

តារាចម្រៀងរូបសង្ហារលោក គូម៉ា បានប៉ះគ្នាជាមួយដៃគូចម្រៀងលោក ខាន់ ជេមស៌ ជាលើកដំបូងក្រោយចូលផលិតកម្ម Galaxy Navatra តាមរយៈបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « នែ ! អាប្អូនពៅ »

« មនុស្សប្រុសថោកទាប » បទចម្រៀងថ្មីដំបូងរបស់ គូម៉ា ក្នុងផលិតកម្ម Galaxy Navatra គឺបង្កប់ដោយអត្ថន័យជ្រាលជ្រៅ 

« មនុស្សប្រុសថោកទាប » ជាចំណងជើងបទចម្រៀងថ្មីមួយរបស់តារាចម្រៀងលោក គូម៉ា ដែលបាននិពន្ធនិងធ្វើឡើងដោយខ្លួនឯងផ្ទាល់ ដើម្បីជាចំណងដៃលើកដំបូងរបស់ខ្លួនក្នុងការឈានជើងចូលផលិតកម្ម Galaxy Navatra រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត

5
Promotion