ករណីការបាញ់ផ្លោងរបស់ទាហានសៀមមកលេីបូរណភាពទឹកដីកម្ពុជានិងកងកម្លាំងកម្ពុជា ដោយចាប់ផ្តេីមបាញ់នៅម៉ោង១១:៥២ព្រឹកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលការបាញ់មកលេីកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡេីយ! ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡេីយ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។ ឯកឧត្តមបានបន្តថា ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នាករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯងមកលេីតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង៥:០១ ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែន។ ការបាញ់ផ្លោងតែម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហេីយ!! ។ […]
Tag: គ្រាប់បែក
ស៊ីម៉ាក់៖ យោធាថៃបានប្រេីប្រាស់កាំភ្លេីងធំ១១៥មមជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលច្បាប់អន្តរជាតិហាមឃាត់
អគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ហេង រតនា នៅថ្ងៃទី១២ ខែសីហានេះ បានបង្ហាញលទ្ធផលការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម។ ឯកឧត្តមបានឲ្យដឹងថា ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រេីប្រាស់កាំភ្លេីងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦។ កូនគ្រាប់បែកចង្កោមដែលបាញ់ហេីយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលេីដេីមឈេីឬលេីដំបូលផ្ទះឬលេីដី ឬក្នុងដី ឬក្នុងទឹកជាដេីម។ កម្លាំងអង្គភាព CMAC បានរកឃេីញគ្រាប់បែកខាងលេីនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា […]
