ខណៈដែលមានការប្រឌិតព័ត៌មានក្លែងក្លាយផ្សាយឈ្មោះនិងរូបភាពសង្ស័យថាពាក់ព័ន្ធជាមួយឈ្មោះ លី រតនរស្មី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០​២៥នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានប្រកាសថា មិនដែលស្គាល់ និងមិន​ដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះ លី រតនរស្មី នោះឡើយ ។ ដោយឡែកចំពោះករណីថាសំឡេងបែកធ្លាយនោះ ឯកឧត្តម ឃ្លាំង ហួត បានអះអាងថា សំឡេងនោះមិនមែនជាសំឡេងពិតរបស់សម្តេចតេជោហ៊ុនសែនទេ គឺជាសំឡេងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតAIប៉ុណ្ណោះ ។ […]