ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានករណីមួយបានកើតឡើងនៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ ម៉ឺនឡើងគឺតម្រូវយកឯកសារដែលមានលក្ខណៈសំខាន់ៗ […]
