ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងរៀបចំនៅមុខព្រះបរមរាជវាំង ចំថ្ងៃឆ្លងឆ្នាំសកល

សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែល ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះនិងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមសម្របសម្រួលចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង […]

អបអរសាទរ! ព្រះសីហនុ បាត់ដំបង និងសៀមរាប ជាប់ជ័យលាភីទីក្រុងឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ប្រកាសលទ្ធផលនៃការបកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)។ កម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគ ប្រចាំឆ្នាំ” (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ […]

5
Promotion