ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃ ភរិយាតារាចម្រៀង រ៉េប ជា សុជាតិ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីមានអ្នករិះគន់ពីសម្រស់ខ្លួនក្នុងអំឡុងពេលសម្រាលកូន ដោយអ្នកនាង រឹម លក្ស្មី បានតបយ៉ាងឆ្ងាញ់ដៃ និងធ្វើឱ្យអ្នករិះគន់ចុះចាប់បំផុត និងបានផ្តាំអ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះ ថា “អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ ” ។ កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀងរ៉េប បានបង្ហោះរូបភាពយ៉ាងសប្បាយរីករាយជាមួយភរិយាដែលទើបនិងសម្រាលកូនដំបូងរបស់ខ្លួន ។ ជាមួយនិងភាពរីករាយនោះស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានចូលខមមិននិងរិះគន់នូវពាក្យសម្តីមិនសមរម្យទាក់ទងនិងសម្រស់ភរិយាខ្លួនថាមិនស្អាត រហូតធ្វើឱ្យលោកមិនសប្បាយចិត្តឡើយ ។ ដោយឡែកនៅថ្ងៃទី១២ ខែ កុម្ភះ […]
