អាមេរិកសន្យាបន្តធ្វើជាដៃគូជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សតាមគ្រប់ទម្រង់

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសន្យាបន្តធ្វើជាដៃគូយ៉ាងខ្ជាប់ខ្ចួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស តាមគ្រប់ទម្រង់ ខណៈអាជ្ញាធរកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយនូវឧក្រិដ្ឋកម្មទាំងនេះ។ ក្នុងបទអត្ថាធិប្បាយស្តីពី ទិវាយល់ដឹងអំពីការបង្ការការជួញដូរមនុស្ស​ផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ការជួញដូរមនុស្សគឺជាវិបត្តិជាសាកលមួយ ដែលជាទម្រង់ដ៏ធ្ងន់ធ្ងរបំផុតនៃទាសភាព នៅសម័យយើង និងជាប្រភពនៃទុក្ខវេទនារបស់មនុស្ស ដែលប៉ះពាល់ដល់មនុស្សរហូតដល់ ២៧ លាននាក់ នៅទូទាំងពិភពលោក។ នេះបើយោងតាមកានប៉ាន់ស្មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ ២០០៧ មក សហរដ្ឋអាមេរិកបានកំណត់ថ្ងៃទី […]

កម្ពុជា សម្រេចផ្តន្ទាទោសស្ត្រីហ្វីលីពីន​ ១៣នាក់​ ដែលពពោះជំនួស ដាក់ពន្ធនាគារម្នាក់ៗ ៤ឆ្នាំ

សាលាដំបូងខេត្តកណ្ដាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន និងករណី សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជាអសាធារណៈដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៩៥ អ.ក ចុះថ្ងៃទី​០១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើស​មាន​ចែងឱ្យផ្ដន្ទាទោស […]

លោកជំទាវ ជូ ប៊ុនអេង៖ កម្ពុជាកំពុងដោះស្រាយបញ្ហាបទល្មើសជួញដូរមនុស្ស ដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ កម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស ១០ខែ ឆ្នាំ២០២៤ និងលេីកទិសដៅការងារ ឆ្នាំ២០២៥ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក តាមបណ្តាក្រសួង ស្ថាប័នដែលជាសមាជិក គ.ជ.ប.ជគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស រាជធានី […]

កម្ពុជា ប្រមូលធាតុចូលលើបញ្ហាជួញដូរមនុស្ស ដើម្បីឆ្លើយតបនឹងអាមេរិក

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង កម្រិតបច្ចេកទេស បន្តប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណួរវាយតម្លៃរបស់សហរដ្ឋអាមេរិក សម្រាប់របាយការណ៍ ស្តីពីការងារប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកជំទាវបានស្នើដល់អង្គប្រជុំ ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាបន្តពិនិត្យ និងផ្ដល់ធាតុចូលឲ្យបានត្រឹមត្រូវ ដើម្បីដាក់បំពេញជាចម្លើយក្នុងកម្រងសំណួរ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជាជាង ១០ម៉ឺននាក់ រងគ្រោះពីការឆបោកតាមអនឡាញ និងបង្ខំធ្វើការដោយខុសច្បាប់

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួបលើកទី១៧​ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម […]

សមត្ថកិច្ចឃាត់ខ្លួនជនល្មើស ២នាក់ ពាក់ព័ន្ធករណីជួញដូរនារីខ្មែរ ៧រូបទៅឡាវ

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងនៅល្ងាចថ្ងៃទី២ ខែតុលានេះថា ដោយសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ ស្រី៦នាក់​ (អនីតិជន ៤នាក់)​និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន២នាក់​ (ប្តីប្រពន្ធ)​ នៅខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះ អគ្គកុងស៊ុលនឹងសម្របសម្រួលបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ […]