សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, លោកជំទាវ Winnie Byanyima បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា។ លោកជំទាវអគ្គលេខាធិការរង បានកោតសរសើរ […]
Tag: ជំងឺអេដស៍
ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះការផ្សាយថា ជំងឺអេដស៍កំពុងផ្ទុះឡើងជាង ១ពាន់នាក់
ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ ខែសីហានេះ បានបញ្ជាក់ថា ការផ្សាយពីការផ្ទុះឡើងនៃជំងឺអេដស៍ជាង ១ពាន់នាក់ ជាព័ត៌មានមិនពិតទេ ហើយក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង។ ក្រសួងក៏សូមម្ចាស់គណនីដែលបានផ្សាយនេះ បញ្ឈប់ការផ្សាយបែបនេះតទៅទៀត និងប្រាប់បងប្អូនសាធារណជនជ្រាប និងចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះផង។ ទន្ទឹមនេះ ក្រសួងសុខាភិបានសូមជូនសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីស្បែកនិងកាមរោគ និងអង្គការយូអ៉ិនអេដស៍ (UNAIDS)៕ អត្ថបទ៖ អក្ខរា
