អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារទី ១៩សីហា២០២៥ បានអះអាងថា របបសឹកមីយ៉ាន់ម៉ាបានសម្រេចបិទ ច្រកព្រំដែនដ៏សំខាន់ជាមួយថៃតាំងពីថ្ងៃចន្ទទី១៨សីហាមកដែលបានធ្វើឱ្យប្រទេសថៃខាតបង់ថវិកាអស់ប្រមាណ ១៣០ពាន់លានបាត។ ការសម្រេចបិទច្រកអន្តរជាតិក្នុងរដ្ឋ Kayin ទល់មុខស្រុក Mae Sot របស់ថៃ ដោយមីយ៉ាន់ម៉ាបានរកឃើញថា ភាគីថៃលូកដៃចិញ្ចឹមចលនាសកម្មប្រយុទ្ធការ៉ែន ដែលប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។ នៅថ្ងៃទី១៨សីហា អាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចបិទច្រកព្រំដែនឆ្លងទៅថៃ ក្នុងរដ្ឋKayin ទល់មុខស្រុកMae Sotថៃ មិនឱ្យយានយន្តដឹកទំនិញពាណិជ្ជកម្មនានាចេញចូល ដោយគ្មានពន្យល់អំពីមូលហេតុអ្វីទាំងអស់។ ប្រភពពីយោធាទទួលកិច្ចការព្រំដែនមីយ៉ាន់ម៉ា […]
