តារាចម្រៀងស្រគត់ស្រគំ ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងនិងសម្តែងអស់ពេលជាង៧ឆ្នាំហើយ ដោយសុខចិត្តដើរតាមព្រះធម៌ រកកន្លែងស្ងប់សុខ ព្រោះតែវិប្បត្តិមួយនេះ ។ តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានជ្រើសរើសវិថីជីវិតតាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញុំាអាបួស ធ្វើសមាធិឱ្យចិត្តស្ងប់ អស់ពេលជាង៧ឆ្នាំមកហើយ ដោយនាងមិនខ្វល់ពីរឿងឡើងឆាកសម្តែង ឬរកប្រាក់ចំណូលពីអាជីពសិល្បៈដូចកាលពីមុនទៀតទេ ដោយនាងបានបង្ហោះនូវរូបភាពជាច្រើន ក្នុងការបូជាផ្កាថ្វាយព្រះរៀងរាល់ថ្ងៃសីល ។ ទង្វើររបស់ ឈិត សុវណ្ណបញ្ញា ទទួលបានការសរសើរយ៉ាងច្រើនពីមហាជន […]
