នៅពីក្រោយនៃការឈប់ថតភាពយន្តនិងចម្រៀងរបស់តារាសម្តែង ញឹម ចាន់ថន គឺបណ្តាលមកពីផលិតករឱ្យតម្លៃពលកម្មថោកពេក ។ ថ្វិដ្បិតតែមិនមែនជាតួឯកស្រីល្បីឈ្មោះ ប៉ុន្តែ ញឹម ចាន់ថន ជាតារាសម្តែងលេចធ្លោមួយរូបខាងសម្តែងជាតួម្តាយ ឬ តួបងស្រី ជារៀងរាល់ឆ្នាំនាងធ្លាប់ថតភាពយន្តឱ្យបណ្តាផលិតកម្មជាច្រើន ជាពិសេសគឺភាពយន្តចាក់បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានបោះបង់អាជីពសម្តែងចោលទាំងស្រុង ដោយបានងាកទៅចាប់អាជីពរកស៊ី និងច្រៀងនៅតាមក្លឹបជំនួសវិញ រហូតធ្វើឱ្យទស្សនិកជនជាច្រើន ស្ទើរតែភ្លេចមុខនាងទៅហើយ ។ ញឹម ចាន់ថន បានបញ្ជាក់ប្រាប់ថា នៅពីក្រោយនៃការផ្អាកពីអាជីពសម្តែងរបស់នាង […]
