រឿងដីសម្បទាន៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា បើកម្ពុជាបញ្ឈប់ការវិនិយោគរបស់វៀតណាម កម្ពុជាត្រូវរកលុយរាប់ពាន់លានដុល្លារសងទៅវៀតណាម តាមច្បាប់អន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានឆ្លើយតបទៅនឹងខំមិនអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលលើកឡើងថា៖ “ខ្ញុំបាទចង់សំណូមពរអោយរាជរដ្ឋាភិបាលគិតគូរឿងដីសម្បទានទៅអោយក្រុមហ៊ុនវៀតណាមគួតែដកចេញ និងរឿងលំហូជនជាតិវៀតណាមមកកម្ពុជា បើតាមប្រវត្តិសាស្រ្តយើងទំាងអស់គ្នាបានដឹងហើយថាកាខ្ចីដីរបស់ជនជាតិវៀតណាមនៅក្នុងឆ្នំា១៦២៣ ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២ និងការលំហូជនជាតិនេះហើយ ដែលបានធ្វើអោយកម្ពុជាយើងបាត់បង់ទឹកដីកម្ពុជាក្រោម ខ្ញុំមិនកាន់និន្នាកានយោបាយខាងបក្សណានោះទេតែក្នុងនាមជាកូនខ្មែរព្រួយបារម្ហទៅថ្ងែក្រោយក្លាចជាន់ដានប្រវត្តិសាស្រ្ត”។ តបនឹងខំមិនខាងលើនេះ សម្តេចតេជោបានផ្តល់ខ្លឹមសារសំណេរពន្យល់ទាំងស្រុងដូចខាងក្រោម៖ សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោកនិងតុលាការអន្តរជាតិ។ ច្បាប់វិនិយោគរបស់កម្ពុជាធានាដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិយោគរវាងកម្ពុជាជាមួយប្រទេសនានាត្រូវបានផ្តល់សច្ចាបន័ដោយរដ្ឋសភាដែលសុទ្ធតែតម្រូវឲ្យប្រើប្រាស់តុលាការអន្តរជាតិក្នុងករណីមានវិវាទ។ យើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិទាក់ទងនិងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិយោគនោះឡើយ។ លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ជំនាន់ព្រះជ័យជេដ្ឋាទី២តែពេលនេះឆ្នាំ២០២៤ដែលមានច្បាប់ជាតិនិងអន្តរជាតិទាំងUN&WTO។យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិគេមកធ្វើការជំនួសកម្មករខ្មែរទេលើកលែងតែអ្នកទទួលខុសត្រូវនិងអ្នកបច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។ការវិយោគរបស់វៀតណាមមកកម្ពុជាក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឲ្យយើងមានផលិតផល​នាំចេញទទួលបានប្រាក់ចំណូលនិងដោះស្រាយការងារធ្វើឲ្យប្រជាជនយើង ជួយដល់បច្ចេកវិជ្ជាព័ត៌មានតាមរយះវិយោគធំជាងគេលើប្រពន្ធ័ទូរសព្វ័០៩៧ឬហៅថាវៀតតែល។ ការវិនិយោគលើវិស័យកសិកម្មឧស្សាហកម្មកែឆ្នៃ ធនាគារ មន្ទីរពេទ្យបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកើនយ៉ាងឆាប់រហ័សក្នុងរយះ២០ឆ្នាំចុងក្រោយនេះ។ ប្រសិនយើងបញ្ឈប់ការវិនិយោគរបស់វៀតណាមយើងត្រូវរកលុយរាប់ពាន់លានដុល្លារសងទៅវៀតណាមតាមតុលាការអន្តរជាតិតម្រូវឲ្យសងព្រោះយើងជាអ្នករំលោភលើកិច្ចព្រមព្រៀង។ […]

រដ្ឋមន្ត្រីក្រសួងដែនដី ចុះផ្ទាល់រៀបចំអភិវឌ្ឍន៍ទីតាំងដីសម្បទានសង្គមកិច្ចនៅខេត្តកំពង់ឆ្នាំង ឱ្យទៅជាបុរីជនបទនាពេលខាងមុខ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនឹងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយភូមិឋាននៅទីជនបទ ឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា […]