អភិបាលរាជធានីភ្នំពេញ បានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅ លក់ដូរនៅផ្សារលក់បន្លែផ្លែឈេីបោះដុំ(ផ្សារដេីមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន ឬទីតាំងឯកជនសមស្របណាផ្សេង។ ជាលទ្ធផលអាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្ត ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០មករានេះបានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលេីគោលការណ៍ឈ្នះ-ឈ្នះ និងបានជូនអាជីវករមួយចំនួន ដែលមានជម្រេីសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ ដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ ។ […]