ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីប្រកាសព័ត៌មានថ្មី ទាក់ទិននឹងការវាយលុករបស់រុយ ស មួយប្រភេទដែលបាននិងកំពុងបំំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករ។ អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា មន្ត្រីជំនាញនៃក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានចុះអន្តរាគមន៍ដោយផ្ទាល់នៅក្នុងខេត្តតាកែវអស់រយៈពេលជិត ២សប្តាហ៍រួចមកហើយ។ លោកបានបញ្ជាក់ថា «រុយស» កំពុងបន្តផ្ទុះរីករាលដាលនៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងវិសាលភាពធំទៅៗ ដែលចាំបាច់តម្រូវឱ្យក្រសួងត្រូវក្រើនរំលឹកបន្តដល់បងប្អូនកសិករឱ្យបង្កើនការប្រុងប្រយ័ត្ន។ អ្នកនាំពាក្យក្រសួងកសិកម្មបានឲ្យដឹងថា កន្លងមក រុយសធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា តែមិនដែលបានកើតឡើងលើដំណាំស្រូវនោះទេ។ តាមការសន្និដ្ឋានបឋម […]
