រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១.៧លាននាក់

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបរទេសមកស្នាក់នៅ និងមកដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងខេត្តមានចំនួន ១,៧៨៨,៦៦៣នាក់។ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី៤-១៥ និងថ្ងៃទី១៦ សម្រាប់ខេត្តតាកែវ ទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ១,៧៨៣,៦៦៣នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ២ ៧១៥នាក់។ ក្នុងចំណោមភ្ញៀវទេសចរដែលមកទស្សនាខេត្តតាកែវ ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តបានរៀបចំ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៥» […]

បុណ្យទន្លេ ៣ថ្ងៃនៅខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាង៣០ម៉ឺននាក់

រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ​ ​ចូល​រួម​លេង​កម្សាន្តប្រមាណជាង៣០ម៉ឺននាក់ ។ ក្នុងចំណោម អ្នកទៅលេងកម្សាន្ត ទាំងជាង៣០ម៉ឺននាក់នេះ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៨ នាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅថ្ងៃទី១ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០១,៣៦៧ នាក់ […]