លោក គួច ខេវិន បានលាន់មាត់សរសើរតារាចម្រៀង មាស សុខសោភា ក្នុងសកម្មភាព ដាំកូនឈើ រហូតបានធ្វើលោកចាប់អារម្មណ៍ និងបានទិញដីច្រើនហិចតាដាំកូនឈើនៅទឹកដី ជីផាត ចូលរួមថែករក្សាព្រៃ ឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ ។ លោកគួច ខេវិន ធ្លាប់ជាអ្នកដឹកនាំកម្មវិធីល្បីឈ្មោះកាលពីប៉ុន្មានឆ្នាំមុន ហើយលោកតែងតែបានលេចមុខក្នុងការងារសប្បុរសធម៌នានាដើម្បីជួយសង្គម ។ ថ្មីៗនេះលោកបានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា «ក្នុងនាមជាប្រជាជន ខ្មែរ ខ្ញុំសូមសម្តែងនូវក្តីគោរពស្រឡាញ់ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះកញ្ញា ស៊ូវ៉ាណា(Dr. SuwannaGauntlett) ប្រធានអង្គការ ការពារព្រៃឈើនិងសត្វព្រៃ(WILDLIFE Alliance)ដែលបានខិតខំអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រើប្រាស់គ្រប់ពេលវេលាបំពេញកិច្ចការដ៏មានសារសំខាន់ ថែរក្សារការពារធនធានព្រៃឈើ សត្វព្រៃកម្រនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លង មកដោយពុំខ្លាចនឿយហត់ […]
