ខណៈពេលដែលបង្ហោះរូបភាពស្អាតៗ សប្បាយៗជាមួយគូដណ្តឹងចែកជូនមិត្តភក្តិក៏ដូចជាអ្នកគាំទ្រទស្សនា ស្រាប់តែ សុភ័ក្រ្ត កុសុម៉ា ក្តៅចិត្តចេវពេលឃើញ ពិធីករ តាប៊ុយ ដែលជាមិត្តស្និទ្ធស្នាល ផ្លែផ្កា ដៀមដាមចង់មើលងាយគូដណ្តឹងជាទីស្រឡាញ់របស់ខ្លួន ។  តាប៊ុយ បានស៊ែររូបភាព សុភ័ក្រ្ត កុសុម៉ា ក្នុងថ្ងៃថតរូប Pre Wedding របស់នាង រួមជាមួយសារដ៏ចាក់ដោតថា « តាមពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំថែមលុយការប្តី » ។  ពាក្យសម្តីមួយឃ្លាខាងលើនេះបានធ្វើឱ្យ […]