រឿងនាយ គ្រឿន ទើបតែស្ងប់ស្ងាត់មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ នាយ ពែកមី បានដាក់ចំៗទៅ អាចារ្យធំ ក្រោយប្រើពាក្យសម្តីមិនសមរម្យធ្វើឱ្យខ្លួនមិនសប្បាយចិត្ត
Tag: តារាកំប្លែង
តារាកំប្លែង យាយយ៉យ កាត់បន្ថយការច្រៀងអាយ៉ៃ មកថតរឿងខ្នាតខ្លីបែបកំប្លែងជាមួយកូនប្រុសដើម្បីបានប្រាក់ចំណូល !
ដោយសារតែទីផ្សារចម្រៀង អាយ៉ៃឆ្លើយឆ្លងកាន់តែស្ងប់ស្ងាត់ បានធ្វើឱ្យតារាកំប្លែងជើងចាស់ យាយយ៉យ ងាកមកចាប់អាជីពថតរឿងខ្លីកំប្លែងៗជាមួយកូនប្រុសរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល
ជាង ៤០ឆ្នាំក្នុងវិថីសិល្បៈតារាកំប្លែងវ័យ ៦៧ ឆ្នាំ នាយ កុយ នៅតែប្រឹងបន្តធ្វើការងារនេះទាំងសុខភាពមិនអំណោយផល
លេចមុខក្នុងការថត MV ចម្រៀងជំនាន់ទសវត្សរ៍ ៦០ របស់ផលិតកម្ម Galaxy Navatra កាលពីពេលថ្មីនេះ តារាកំប្លែងនាយ កុយ នៅតែអះអាងថា លោកនឹងបន្តការងារសិល្បៈដូចមុនដដែលបើទោះបីជាលោកបានបំពេញការាងារក្នុងវិថីសិល្បៈអស់ជាង ៤០ ឆាំ ហើយសុខភាពមិនអំណោយផលក្តី
សង្រ្គាមពាក្យសម្តីរវាងតារាកំប្លែង ម៉ាដូណា និង នាង ខ្ញុង រឿងបំណុល កំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គម
អត់ទ្រាំលែងបានតារាកំប្លែងលោក ម៉ាដូណា បានព្រលះតារាកំប្លែងនាង ខ្ញុង យ៉ាងចាស់ដៃ ពីរឿងបំណុល ប៉ុន្តែរំលងមិនបានប៉ុន្មានតារាកំប្លែងនាង ខ្ញុង បានឆ្លើយតបទៅលោក ម៉ាដូណា វិញធ្វើឱ្យផ្ទុះខ្លាំងពេញបណ្តាញសង្គម
នៅក្មេងសោះតារាកំប្លែង វ៉ាន់ នីឡា បែរជាត្រូវជូបរឿងនឹកស្មានមិនដល់ ត្រូវវះកាត់ដៃស្បូនមួយចំហៀង !
ពេលនេះ វ៉ាន់ នីឡា កំពុងសម្រាកព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង បន្ទាប់ពីនាងបានចូលទៅវះកាត់ដៃស្បូនមួយចំហៀង ដោយសារតែមានបញ្ហាសុខភាព ជាក់ស្តែងតាមរយៈរូបភាពរូបភាពមួយសន្លឹកនេះ នាងទើបតែចេញពីវះកាត់
ទិញរថយន្តថ្មីតម្លៃជាង ៣០ ម៉ឺនដុល្លារភ្លាម ខាត់ សុឃីម ដឹកដៃស្វាមីទៅលំហែកាយនៅ អាមេរិក ភ្លែត
អ្នកនាង ខាត់ សុឃីម បានដឹកដៃស្វាមី វ័យក្មេងរបស់ខ្លួនចេញទៅលំហែកាយនៅលើទឹកដី សហរដ្ឋអាមេរិក យ៉ាងសប្បាយរីករាយ បន្ទាប់ពីទិញរថយន្តថ្មីតម្លៃជាង ៣០ ម៉ឺនដុល្លារ ។
តារាកំប្លែងនាយ ពែកមី គេងមិនលក់ពីរថ្ងៃហើយក្រោយពីភរិយាចូលពេទ្យសង្រ្គោះក្នុងបន្ទប់ ICU រឿងព្យួសេរ៉ូមសាច់ស
នៅព្រឹកថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៣ នេះ តារាកំប្លែងនាយ ពែកមី បានទម្លាយរឿងរ៉ាវឈឺចាប់នៅក្នុងចិត្តគេងមិនលក់អស់ជាច្រើនថ្ងៃ បន្ទាប់ពីភរិយាជាទីស្រឡាញ់របស់ខ្លួនចូលពេទ្យសង្រ្គោះបន្ទាប់ បន្ទាប់ពីបានព្យួសេរ៉ូមសាច់សរនៅមណ្ឌលកែសម្ផស្សមួយកន្លែង ។
តារាកំប្លែង យាយយ៉យ ចេញទៅ អាមេរិក លើកនេះនៅតែផ្តាំពាក្យដដែលទៅកាន់ ឈិន មុន្នីនាថ
តារាកំប្លែង យាយយ៉យ បានចេញទៅ សហរដ្ឋអាមេរិក ជាថ្មីម្តងទៀតហើយកាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ ។
ពែកមី បកស្រាយលម្អិតពីសាច់រឿងកំប្លែង សម្តែងក្នុងថ្ងៃបើកស៊ីហ្គេម
ការសម្តែងរបស់នាយ ពែកមី ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ ពិតជាទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ដោយលោកបានលើកយករឿងកំប្លែងខ្លីមួយប្រកប ដោយការអប់រំយកមកសម្តែង ចែក ជូនបងប្អូនទស្សនា ។
