ថ្វីដ្បិតតែមានអាយុច្រើននិងធ្លាប់រៀបការរួចហើយក្តី តែតារាសម្តែង ស្វែង សុជាតា បានហាមភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីមង្គលការបស់ខ្លួន មិនឱ្យធ្វើរឿងមួយនេះ ។ បើតាមគម្រោងមង្គលការរបស់តារាសម្តែង ស្វែង សុជាតា នឹងរៀបចំឡើងនៅថ្ងៃ ០៥ ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះនៅក្នុងបុរីបឹងបៃតង២ ដោយនាងបានអញ្ជើញភ្ញៀវកិត្តិយសក្នុងនិងក្រៅសិល្បៈជាច្រើនចូលរួមពិធីមង្គលការរបស់ខ្លួន ។ មុនពិធីមង្គលការចូលមកដល់ តារាសម្តែង ស្វែង សុជាតា បានប្រាប់ថា « ថ្ងៃមង្គអាពាហ៍ពិពាហ៍ខ្ញុំមិនប្រកាន់ពណ៌សម្លៀកបំពាក់ភ្ញៀវទេ តែសុំកុំស្លៀកពណ៌ខ្មៅសុទ្ធចូលរួមពិធី » ។ ទោះបីជាតារាសម្តែង […]
Tag: តារាសម្តែង
មាន សូនីតា ប្រឹងថែរាងនិងសម្រស់ឱ្យស្អាតប៉ុហ្នឹងហើយនៅរកប្តីមិនបាន !
វ័យកាន់តែច្រើន មាន សូនីតា កាន់តែប្រឹងប្រែងថែរក្សារូបរាង និងសម្រស់ឱ្យស្រស់ស្អាត ប៉ុន្តែគួរឱ្យស្តាយនាងមិនទាន់រៀបការមានស្វាមីនៅឡើយទេ ។ កន្លងមក មាន សូនីតា តែងតែប្រាថ្នាជីវិតគូ និងបន់ស្រន់សុំឱ្យខ្លួនបានជួបគូស្រករឆាប់ ដើម្បីសាងជីវិតគ្រួសារនិងគេ ពីព្រោះនាងមិនចង់រស់នៅលីវតែម្នាក់ឯងទេ ជាក់ស្តែងជួបជាមួយនាងម្តងៗ នាងតែងតែនិយាយថា នាងចង់បានស្វាមីឆាប់ៗដូចមិត្តភក្តិដែរ តែរកដៃគូពិតប្រាកដមិនបាន ដូច្នេះមិនដឹងថាត្រូវរៀបការជាមួយបុរសណាម្នាក់ទេ ។ ថ្មីៗនេះផងដែរ មាន សូនីតា ក៏បានបង្ហាញពីការថែទាំរូបសម្រស់ និងរូបរាងរបស់ខ្លួនឱ្យកាន់តែស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ […]
វ័យ២១ឆ្នាំ អាង សុជាតា ត្រូវម្តាយហាមឃាត់ !
ចូលវ័យ២១ឆ្នាំតារាសម្តែង អាង សុជាតា ហៅ ឈូឈូ កាន់តែធំពេញវ័យកាន់តែស្រស់ស្អាត ម្តាយរបស់នាងក៏មិនបានបណ្តោយនាងទៅណាមកណា ឬធ្វើអ្វីមួយដោយម្នាក់ឯងដែរដូចមុនដែរ ប្រសិនបើនាងចង់ធ្វើអ្វីមួយត្រូវឆ្លងកាត់ម្តាយជាមុនសិន ។ អាង សុជាតា ជាតារាសម្តែងស្រីវ័យក្មេងដ៏មានទេពកោសល្យ កន្លងមកនាងធ្លាប់លេចមុខនៅក្នុងភាពយន្តភាគនិងរឿងដុំជាច្រើន ប៉ុន្តែមួយរយៈពេលចុងក្រោយនេះពុំឃើញវត្តមាននាងនៅក្នុងរឿងភាគឬរឿងដុំណាមួយឡើយ ភាគច្រើននាងថតតែផលិតផលនិងថតស្ពតប៉ុណ្ណោះ ។ ជួបជាមួយ អាង សុជាតា កាលពីពេលថ្មីៗនេះនាងបានទទួល ស្គាល់ផងដែរថា ការងារសិល្បៈមួយរយៈពេលនេះស្ងាត់បន្តិច នាងពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកទេ ។ ចូលវ័យ២១ឆ្នាំនេះ […]
សាន្ត កុសុមៈ ស្លុតចិត្តត្រូវចំណាយ២០ដុល្លាររាល់ថ្ងៃទៅបង្រៀនសិស្សនៅខេត្ត តាកែវ !
ចូលបង្រៀនសិស្សថ្នាក់ទី៥ទើបតែបានប៉ុន្មានថ្ងៃ កញ្ញា សាន្ត កុសុមៈ បានឱ្យដឹងថា ជីវិតជាគ្រូបង្រៀនពិតជាពិបាកណាស់ ប៉ុន្តែនាងពេញចិត្តនិងរីករាយជាមួយការងារក្នុងក្តីស្រមៃនេះ ។ ក្នុងមួយថ្ងៃ សាន្ត កុសុមៈ ត្រូវចំណាយលុយប្រហែល២០ដុល្លារក្នុងការធ្វើដំណើរទៅបង្រៀនសិស្សនៅខេត្ត តាកែវ ។ កញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រឡងជាប់គ្របខ័ណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹស្ថានបឋមសិក្សាសាធារណៈ ។ មកទល់ពេលនេះ សាន្ត កុសុមៈ បានចូលបង្រៀនសិស្សថ្នាក់ទី៥ នៅខេត្ត តាកែវ បានជិតមួយសប្តាហ៍ហើយ នាងពិតជារីករាយជាមួយជីវិតជាគ្រូបង្រៀននេះខ្លាំងណាស់ សូម្បីតែកូនសិស្សរបស់នាង ក៏បានសម្តែងនូវការស្រឡាញ់ និងការពេញចិត្តខ្លាំងចំពោះការបង្រៀនរបស់នាង […]
ទៅវិប្បសនា៣ថ្ងៃ នៅ សូនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត !
កាលពីប៉ុន្មានថ្ងៃមុនសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករសិល្បការិនីជាច្រើនទៅវិប្បសនា ក្នុងនោះតារាសម្តែង នៅ សូនិតា ក៏បានចូលរួមផងដែរ ។ បន្ទាប់ពីវិប្បសនាចប់រយៈពេល៣ថ្ងៃ នៅ សួនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត ។ នៅ សូនិតា បានរៀបរាប់បន្ទាប់ពីចេញពីវិប្បសនារយៈពេល៣ថ្មីថា « ចិត្តគឺធំជាងអ្វីទាំងអស់ បើចិត្តវង្វេងគឺយើងអាចនឹងខ្វះបញ្ញាក្នុងការដោះស្រាយ វិប្បសនាជាធម៌នៃការបដិបត្តិមួយដែលធ្វើឱ្យផ្លូវចិត្ត ចំរើនសតិ មើលឃើញគ្រប់យ៉ាងពោរពេញដោយភាពស្រស់បំព្រង ដោះស្រាយដោយភាពវិជ្ជមាន និងស្នាមញញឹម ជាពិសេសសូមជ្រើសរើសមនុស្សវិជ្ជមានក្បែរខ្លួនឱ្យបានច្រើន ពេលនោះនឹងជួបតែភាពវិជ្ជមាន » […]
បរាជ័យក្នុងវិស័យបវរកញ្ញា នាដការីរបាំបុរាណ កូនអាន ចាយជីវិតហ៊ឹហានិងលេងខ្លួនស្អាតប្លែក !
ថ្វីដ្បិតតែនាដការីរបាំបុរាណ សុខគា គឹមលាង ហៅ កូនអាន បរាជ័យក្នុងការដណ្តើមមកុដ Miss Universe Cambodia ២០២៥ក្តី នាងមិនបានខូចចិត្តឡើយ ផ្ទុយទៅវិញនាងបែរជាចាយជីវិតហ៊ឹហា និងតែងខ្លួនស្អាតៗបង្អួតអ្នកគាំទ្រទៅវិញ ។ មហាជនជាច្រើនគិតថា សុខគា គឹមលាង មានការខូចចិត្តជាខ្លាំងដែលមិនអាចដណ្តើមមកុដក្នុងក្តីស្រមៃរបស់ខ្លួនបាន រហូតនាងសុំលាលែងតំណែងលំដាប់រងទី១ពីកម្មវិធី Miss Universe Cambodia ២០២៥ ។ ទោះជាយ៉ាងនេះក្តី កូនអាន មិនបានឆ្លើយតបអ្វីទាំងអស់ ដោយនាងជ្រើសរើសវិធីសាស្រ្ត រក្សាភាពស្ងប់ស្ងាត់ […]
សាន្ត កុសុមៈ នឹងជ្រើសរើសផ្លូវមួយណា សិល្បៈឬធ្វើជាគ្រូបឋម ?
ធីតាឯកសង្រ្កាន្ត សាន្ត កុសុមៈ នឹងជ្រើសរើសផ្លូវមួយណា ខណៈពេលដែលកេរ្តិ៍ឈ្មោះក្នុងសិល្បៈកំពុងល្បីល្បាញ ស្រាប់តែនាងប្រឡងជាប់គ្រូបង្រៀនបឋមនៅខេត្ត តាកែវ ។ ថ្មីៗនេះកញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញឈ្មោះរបស់នាងត្រូវបានប្រកាសថាជាបជាស្ថាពរក្នុងការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹស្ថានបឋមសិក្សាសាធារណៈ ។ ខណៈពេលដែលជាប់ជាគ្រូបឋម តើ សាន្ត កុសុមៈ ត្រូវផ្អាកឬឈប់ពីសិល្បៈឬយ៉ាងណា ? ចំពោះរឿងនេះផងដែរកញ្ញា សាន្ត កុសុមៈ នៅតែអះអាងថា ការងារដែលនាងជាគ្រូបឋមគឺនាងស្រឡាញ់ពេញចិត្ត ចំពោះសិល្បៈនាងក៏មិនអាចបោះបង់ […]
អស់ប៉ុន្មានមិនខ្វល់ ! ហ្វីយ៉ាតា សុំលេងអស់ដៃ ត្រៀមរថយន្តក្រុង៤គ្រឿងដឹកអ្នកគាំទ្រ និង ៣០វ៉ាលី សម្រាប់ការចេញទៅប្រកួត Miss Universe លើកទី៧៤
មិនខ្វល់អ្វីទាំងអស់ ! ហ្វីយ៉ាតា សុំលេងអស់ដៃ ឱ្យកក្រើកឆាកបវរកញ្ញាម្តងហើយពេលនេះ ដោយបានត្រៀមរថយន្តក្រុង៤គ្រឿងសម្រាប់ដឹកអ្នកគាំទ្រទៅព្រលានយន្តហោះអន្តរជាតិតេជោដោយផ្ទាល់ និងត្រៀម ៣០វ៉ាលី សម្រាប់ការប្រកួត Miss Universe លើកទី៧៤ ។ បើតាមគម្រោង ហ្វីយ៉ាតា នឹងត្រៀមហោះហើរចេញទៅប្រកួត Miss Universe លើកទី៧៤ នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២៥នាប៉ុន្មានថ្ងៃខាងមុខនេះ ។ មុនពេលឡើងយន្តហោះ ហ្វីយ៉ាតា បានប្រកាសដំណឹងល្អសម្រាប់អ្នកគាំទ្រខ្លួនថា « ដំណើររបស់នាងខ្ញុំឆ្ពោះទៅកាន់ចក្កវាឡ ចូលមកដល់កាន់តែកៀកហើយ ប៉ុន្តែដំណើរនេះមិនអាចធ្វើទៅបានដោយគ្មានអ្នកទាំងអស់គ្នាឡើយ ។ ការគាំទ្ររបស់អ្នកទាំងអស់ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់នាងខ្ញុំក្នុងពេលនេះ ក្នុងនាមជាអ្នកតំណាងប្រទេស កម្ពុជា […]
វ័យ៤១ឆ្នាំ ទូច ស្រីល័ក្ខ ប្រាថ្នាកុំឱ្យជីវិតសោកសៅដូច១០ឆ្នាំកន្លងមក !
រយៈពេល១០ឆ្នាំមកហើយដែលតារាចម្រៀងសិចស៊ី ទូច ស្រីល័ក្ខ រស់នៅក្នុងភាពសោកសៅ និងទុក្ខព្រួយបន្ទាប់ពីជួបនូវវិប្បត្តិលែងលះស្វាមី ដូច្នេះហើយនៅក្នុងថ្ងៃកំណើតវ័យ៤១ឆ្នាំនេះ នាងប៉ងប្រាថ្នាសុំតែម្យ៉ាងគត់ ។ ទូច ស្រីល័ក្ខ កាន់តែល្បីឈ្មោះបន្ទាប់ពីនាងបានលែងលះស្វាមីរបស់ខ្លួន ព្រមទាំងបាននិពន្ធបទចម្រៀងជាច្រើនទាក់ទងទៅនិងជីវិតស្រ្តីមេម៉ាយ ពេលលែងលះប្តី ខូចចិត្តនិងឈឺចិត្តកម្រិតណា ដែលត្រូវមើលថែកូនតែម្នាក់ឯង ។ ក្នុងអំឡុងពេលនោះ ទូច ស្រីល័ក្ខ ក៏បានផ្តាច់ខ្លួនឆ្ងាយពីសិល្បៈ ទៅសំងំប្រើជីវិតធម្មតាដើម្បីរកប្រាក់តាមការលក់ដូរតាមអនឡាញ និងធ្វើការងារជាគ្រូហាត់ប្រាណជាដើម …។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺថ្មីៗនេះ ទូច […]
ស្វាមីបើកភ្លើងខៀវ ឌុច លីដា សុំលេងអស់ដៃ !
បន្ទាប់ពីទទួលបានភ្លើងខៀវពីស្វាមី តារាសិចស៊ីកូនមួយ ឌុច លីដា សុំលេងអស់ដៃហើយពេលនេះ មិនថាគេហៅថតឈុតបែបណា ឌុច លីដា ទទួលទាំងអស់ ។ ចាប់តាំងពីមានស្វាមី និងកូនមក តារាសម្តែងសិចស៊ី ឌុច លីដា បានផ្លាស់ប្តូរចរិតខ្លួនទាំងស្រុង ពីព្រោះស្វាមីនាងមិនអនុញាតិឱ្យនាងសម្តែងឬស្លៀកពាក់សិចស៊ីនោះទេ ។ ដោយឡែកចុងក្រោយនេះមិនដឹងថាមានរឿងអ្វីកើតឡើងបានជា ឌុច លីដា ផ្លាស់ប្តូរ និងហ៊ានថតឈុតសិចស៊ីបង្ហាញទស្សនិកជនបែបនេះ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ ឌុច […]

