ថ្មីៗនេះតារាសម្តែង និងបង្ហាញម៉ូដ ម៉ាច ដាវី បានបោះប្រាក់ផ្ទាល់ខ្លួនខ្ទង់ម៉ឺនដុល្លារដើម្បីបើកអាជីវកម្មខាងផ្នែកសម្រស់ ដោយសុខចិត្តដកខ្លួន២ឆ្នាំពីការប្រកួតសម្រស់ ។ កាលពីឆ្នាំ២០២៤ កញ្ញា ម៉ាច ដាវី ធ្លាប់បានចូលរួមនៅក្នុងការប្រកួតសម្រស់ដ៏ធំមួយ ថ្វីដ្បិតតែមិនជាប់ជាម្ចាស់ជ័យលោភី ប៉ុន្តែនាងក៏បានឈានដល់ Top សំខាន់ផងដែរ ។ កញ្ញា ម៉ាច ដាវី នៅតែមានបំណងនិងត្រឡប់មកចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ជាថ្មីម្តងទៀត ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ប៉ុន្តែសម្រាប់ពេលវេលាច្បាស់លាស់ក្នុងការវិលត្រឡប់នោះ នាងបាននិយាយថា នាងសុំពេកប្រមាណ២ ឆ្នាំ ដើម្បីធ្វើការងាររកស៊ីឱ្យជោគជ័យសិន មុននឹងនាងត្រឡប់មកដណ្តើមមកុដជាថ្មី ។ […]
Tag: តារាសម្តែង
មានអ្នកដៀមដាមច្រើនពេក ឌួង ហ្សូរីដា មិនខ្មាស់ចេញព្រលះចំៗរឿងជំពាក់ធនាគារទិញវីឡាធំទ្រនំខ្ពស់រស់នៅ !
ស្របពេលដែលតារាសម្តែង និងជាពិធីការិនីល្បីល្បីឈ្មោះ ឌួង ហ្សូរីដា បង្ហាញពីវីឡាធំទ្រនំខ្ពស់តម្លៃកប់ពពកឱ្យមហាជនបានដឹង កាន់តែមានអ្នកដៀមដាមនាងច្រើនឡើងពីរឿងជំពាក់លុយធនាគារយកទៅ ទិញវីឡាធំរស់នៅ ។ ដោយមិនបង្អង់យូរនាងបានដាក់ចំៗទៅកាន់អ្នកដៀមដាមនាងយ៉ាងឈឺៗបំផុត ។ កន្លងមក ឌួង ហ្សូរីដា បានប្រាប់ការពិតទៅកាន់មហាជនយ៉ាងច្បាស់លាស់ថា នាងពិតជាជំពាក់លុយធនាគារដើម្បីយកទុកវីឡាធំដើម្បីរស់នៅយ៉ាងពិតប្រាកដមែន ដើម្បីបំពេញក្តីស្រមៃធំរបស់ម្តាយខ្លួនដែលទទួលមរណៈភាព ព្រមទាំងក្តីស្រមៃរបស់បងប្អូននាងទាំងអស់គ្នា ។ នាងមិនមានអារម្មណ៍ខ្មាស់អៀននៅពេលដែលបង្ហាញថាខ្លួនជំពាក់បំណុលធនាគារនោះទេ ពីព្រោះនាងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង់រំលោះផ្ទះ ។ ស្របពេលដែលផ្ទះវីឡាធំរបស់នាងសាងសងជិតរួចរាល់ ស្រាប់តែមានអ្នកដៀមដាម និងថាឱ្យនាងជាបន្តបន្ទាប់រឿងជំពាក់បំណុលធនាគារយកលុយទិញផ្ទះធំរស់នៅ ធ្វើឱ្យនាងកក់ស្លឹកត្រចៀកមិនស្ទើរឡើយ […]
កញ្ញា មាន សូនីតា ប្រលែងលេងជាមួយសត្វពស់ទាំងអារម្មណ៍ភ័យខ្លាច
តារាសម្តែង មាន សូនីតា កម្រនឹងថតឈុតឆាកជាមួយសត្វសាហាវផ្សេងៗណាស់ ដោយឡែកក្រោយពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច នាងបានផ្លាស់ប្តូរមកថតរូបប្លែកៗជាមួយសត្វពស់ទាំងអារម្មណ៍ភ័យខ្លាច ហើយថែមទាំងបានប្រៀបធៀបមនុស្សមួយចំនួនទៅនិងសត្វពស់ផងដែរ ។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះបង្ហាញឱ្យឃើញថា មាន សូនីតា ពិតជាក្លាហាន និងធ្វើបានយ៉ាងល្អជាមួយឈុតឆាកសម្តែងជាមួយសត្វពស់ ប៉ុន្តែក្រឡេកទៅមើលក្រោយឆាកវិញ មាន សូនីតា មិនក្លាហានប៉ុន្មានទេ នាងមានអារម្មណ៍ខ្លាច និងញញើតខ្លាំង ប៉ុន្តែដើម្បីបានរូបភាពល្អៗ និងស្រស់ស្អាត នាងទ្រាំថតរហូតបានសម្រេច ។ មាន សូនីតា ថែមទាំងបាននិយាយថា […]
កញ្ញា កុយ អេណា លែងខ្វល់ពីស្តង់ដារនៃសម្រស់ខណៈរកខ្លួនឯងឃើញជាមួយសប្បុរខ្មៅស្រអែម !
កញ្ញា កុយ អេណា លែងខ្វល់ពីស្តង់ដារនៃសម្រស់ ឬពណ៌សម្បុររបស់ខ្លួនទៀតហើយ បន្ទាប់ពីនាងបានរកឃើញអ្វីដែលជាខ្លួនឯងសាជាថ្មីជាមួយសប្បុរស្បែកខ្មៅស្រអែម ។ តារាស្រីដែលធ្លាប់តែមានសប្បុរភ្លឺរលោងស្រស់ស្អាត ពេលនេះសប្បុរ កុយ អេណា ប្រែទៅជាខ្មៅរលីបរលោងខុសប្លែកពីមុន ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ថា សប្បុរសនាងពិតឬគ្រាន់តែលាបឡេឬប្រេងឱ្យខ្មៅបែបនេះ ? កញ្ញា កុយ អេណា បានបញ្ជាក់យ៉ាងច្បាស់ថា សប្បុរនាងពិតជាប្រែទៅជាខ្មៅស្រអែមយ៉ាងពិតប្រាកដមែន មិនមែនខ្មៅដោយសារលាបឡេឬប្រេងអ្វីនោះទេ នាងពិតជាស្រឡាញ់សប្បុរសបែបនេះខ្លាំងណាស់ ។ កញ្ញា កុយ អេណា មិនខ្លាចនៅក្នុងការបាត់បង់ទីផ្សារការងារ បន្ទាប់ពីប្រែសប្បុរទៅជាខ្មៅស្រអែមបែបនេះឡើយ […]
មិនចង់រងសម្ពាធផ្លូវចិត្តស្រីស្អាត រចនា រ៉ាវ៉ាឌី ប្រកាសមិនយកបុរសស្អាត សង្ហា អ្នកសិល្បៈ ធ្វើជាគូ !
បន្ទាប់ពីផ្អាកពីអាជីពសម្តែងអស់ពេលរាប់ឆ្នាំ កញ្ញា រចនា រ៉ាវ៉ាឌី បានប្រកាសក្តែងៗថា ខ្លួននឹងមិនរើសបុរសស្អាត សង្ហា និងជាអ្នកសិល្បៈមិនធ្វើជាគូស្រករឡើយ ។ ខណៈដែលប្រកាសបែបនេះ គឺបណ្តាលមកពីពេលថ្មីៗនេះមានលេចពាក្យចចាមអារ៉ាមសាជាថ្មីឡើងវិញថា តារាស្រី រចនា រ៉ាវ៉ាឌី និងលោក ព្រីន កាន់តែស្រឡាញ់គ្នា ថែមទាំងមានគម្រោងពិសេសនិងគ្នាផងដែរ ។ កញ្ញា រចនា រ៉ាវ៉ាឌី និងលោក ព្រីន គឺជាដៃគូសម្តែងស្និទ្ធស្នាលនិងគ្នាជាច្រើនឆ្នាំមកហើយ […]
ខ្លឹម ស្រីគា ត្រៀមបញ្ចេញវិដេអូព្រោះខឹងអ្នកមើលងាយមិនផ្តល់តម្លៃដោយមិនខ្លាចប៉ះពាល់គ្មានការងារថ្ងៃក្រោយ !
ប៉ុន្មានថ្ងៃនេះតារាសម្តែង ខ្លឹម ស្រីគា មិនសប្បាយចិត្តប៉ុន្មានឡើង ដោយនាងជួបនូវរឿងក្តៅក្រហាយជាច្រើនដែលធ្វើឱ្យនាងខឹងសប្បារនិងត្រៀមបញ្ចេញវិដេអូ ពីការមើលផ្តល់តម្លៃនិងមិនខ្លាចប៉ះពាល់ដល់ការងាររបស់ខ្លួនទៅថ្ងៃក្រោយឡើយ ។ កញ្ញា ខ្លឹម ស្រីគា ក៏ជាតារាសម្តែងនិងបង្ហាញម៉ូដល្បីឈ្មោះមួយរូបផងដែរនៅក្នុងវិថីសិល្បៈ ប៉ុន្តែមិនដឹងជាជួបបញ្ហាអ្វីបានជាធ្វើឱ្យនាងខឹងសប្បារនិងគម្រាមផុសវិដេអូផងដែរ ។ ជាមួយគ្នានោះនាងថែមទាំងបានបង្ហោះសាររៀបរាប់ថា « កន្លែងណាមើលងាយ មិនឱ្យតម្លៃ ខ្ញុំមិនទៅជាន់ទៀតដាច់ខាត (តិចទៀតខ្ញុំផុសវិដេអូ ) ។ ការឈឺចាប់ខ្ញុំ អ្នកផ្សេងមើលមកធម្មតាតែខ្ញុំខុសពីកេ ហើយខ្ញុំជាតួ និយាយចេញហើយមិនខ្លាចថាប៉ះពាល់ធំ រឺគ្មានការងារថ្ងៃក្រោយ » ។ ខ្លឹម ស្រីគា មិនត្រឹមតែក្តៅក្រហាយចំពោះរឿងមិនផ្តល់តម្លៃដល់ខ្លួនប៉ុណ្ណោះទេ នាងថែមទាំងនិយាយថា […]
សិល្បករសិល្បការិនីចូលរួមថតកម្មវិធីចូលឆ្នាំឆ្នាំនេះមានតិចតួចបំផុត !
ឆ្នាំនេះមានសិល្បករសិល្បការិនីតូចតួចបំផុតដែលបានចូលរួមថតអបអរសាទរឆ្នាំថ្មីនៅក្នុងឆ្នាំបើប្រៀបធៀបទៅនិងរាល់ដង តែទោះជាយ៉ាងសិល្បករសិល្បការិនីទាំងអស់បានសម្តែងការត្រេអរចំពោះការជួបជុំគ្នា និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ ។ ឆ្នាំនេះសមាគមទូរទស្សន៍កម្ពុជា បានរៀបចំថតកម្មវិធីចម្រៀងដើម្បីអបអរសាទរឆ្នាំថ្មីឡើងវិញ ដោយបានអញ្ជើញសិល្បករសិល្បការិនីជាច្រើនចូលរួមច្រៀងរាំកម្សាន្តមានទាំងបទចម្រៀង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងកន្រ្តឹមជាដើម… ។សិល្បករសិល្បការិនីដែលមានវត្តមាននៅក្នុងការថតនោះម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ច្នៃយ៉ាងប្រណិតពី ហួលផាមួង សំពត់បត់ អាវប៉ាក់ ដែលបង្ហាញពីអត្ថសញាណជាតិ ។ តារាចម្រៀងដែលបានចូលរួមនៅក្នុងការថតពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រូមមាន លោក យ៉ែម សំអូន , ឈឿន ឧត្តម , ហេង […]
ការពិត ! តារាសម្តែង ញ៉ែម សុគន្ធ បោះបង់ការសម្តែងចោលជាង៦ឆ្នាំព្រោះជាប់បន្ទុកធ្ងន់លើគ្រួសារនិងមើលថែឪពុកម្តាយជរា !
តារាសម្តែង ញ៉ែម សុគន្ធ បានផ្អាកពីអាជីពសម្តែងជាង៦ឆ្នាំមកហើយបន្ទាប់ពីលោករៀបការមានគ្រួសារនិងមានកូន២នាក់ជាចំណងដៃ លើសពីនេះទៅទៀតលោកទទួលបន្ទុកមើលថែឪពុកម្តាយចាស់ជរា ។ ទស្សនិកជនជាច្រើននៅតែទន្ទឹងចង់មើលស្នាដៃសម្តែងរបស់បុរសសង្ហា ញ៉ែម សុគន្ធ ពីព្រោះលោកគឺជាតារាសម្តែងប្រុសដ៏មានទេពកោលស្យ និងមានឈ្មោះល្បីល្បាញកាលពីជាង៦ឆ្នាំមុន ប៉ុន្តែគួរឱ្យស្តាយពេលដែលសម្រេចចិត្តរៀបការមានគ្រួសារ លោក ញ៉ែម សុគន្ធ បានផ្អាកទាំងស្រុងចំពោះអាជីពសម្តែង ដោយលោកងាកមកពង្រឹងការងារជាពិធីករវិញ ។ ជួបជាមួយលោក ញ៉ែម សុគន្ធ នៅក្នុងការថតពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់សមាគមទូរទស្សន៍កម្ពុជា លោកបានបញ្ជាក់ប្រាប់ថា លោកពិតជាបានផ្អាកពីអាជីពសម្តែងអស់ពេលជាង៦ឆ្នាំមកហើយ ដោយសារជាប់ធុរៈផ្ទាល់ខ្លួន […]
មិនលោភលន់ រឿន ណាត បោះបង់ចោលសិល្បៈសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក
មិនលោភលន់តារាល្បីឈ្មោះកញ្ញា រឿន ណាត សុខចិត្តបោះបង់ចោលសិល្បៈ ចោលលុយ ដោយសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក ។ ជាមួយនិងការជ្រើសរើសដើរចេញពីសិល្បៈនិងសំងំរស់នៅយ៉ាងមានក្តីសុខនៅលើទឹកដី អាមេរិក កញ្ញា រឿន ណាត បានពោលពាក្យថា « ក្តីសុខពិតគឺប្រើជីវិតបែបសាមញ្ញៗ រស់នៅបែបស្ងប់ស្ងាតជាមួយធម្មជាតិ » ។ កញ្ញា រឿន ណាត បានភ្ជាប់ពាក្យជាមួយបុរស លាវ វេងហួរ ជាងបីខែមកហើយ ហើយអ្នកទាំងពីរថែមទាំងបានដឹកដៃគ្នាចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងមានក្តីសុខបំផុត […]
បញ្ចប់ស្នេហ៍ប្រុសក្មេងភ្លាមតារាសិចស៊ី អៀ ម៉េងលិ បោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងលក់កាហ្វេ !
ធ្លាប់តែជាស្រីស្អាតហាយសូរ តែងខ្លួនស្អាតៗប្រើប្រាស់សម្ភារៈប្រ៊េនប្រ៊េន ពេលនេះកញ្ញា អៀ ម៉េងលិ បានលះបង់និងធ្វើខ្លួនយ៉ាងសាមញ្ញ ដោយបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារដើម្បីបើកហាងកាហ្វេធម្មតាមួយ បន្ទាប់ពីនាងបានបែកបាក់ជាមួយគូស្នេហ៍វ័យក្មេងរបស់ខ្លួន ។ កញ្ញា អៀ ម៉េងលិ បានបង្ហាញនូវអារម្មណ៍រីករាយថា នាងពិតជាសប្បាយចិត្តណាស់ដែលមានអាជីវកម្មថ្មីដោយខ្លួនឯង ថ្វីដ្បិតតែជាហាងកាហ្វេនេះមើលទៅធម្មតា តែជាក្តីស្រមៃដែលនាងចង់ធ្វើជាយូរមកហើយ ។ នាងថែមទាំងរំពឹងថាអាជីវកម្មថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ។ ទោះបីជាមិនបានប្រាប់លំអិតអំពីការបោះទុនប្រាក់ក្នុងការបើកហាងកាហ្វេនេះ តែអ្នកស្គាល់គ្នាជាមួយ អៀ ម៉េងលិ បានបង្ហើបប្រាប់ថា […]
