នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ។ សម្តេចធិបតីបានថ្លែងបែបនេះ ពីលើវេទិកាសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន។ បើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។ សម្តេចធិបតីប្រកាសធានាថា កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ […]

ពលរដ្ឋខ្មែររស់នៅតំបន់ត្រីកោណ CLV ប្រកាសថ្កោលទោសជនណាដែលប្រឆាំងនឹងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍

ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ប្រកាសថ្កោលទោសជនណាដែលប្រឆាំងនឹងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍។ តាមរយៈសារលើបណ្តាញសង្គមផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ពីខេត្តរតនគិរី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនមកពី​គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ៣៣រូបក្នុងខេត្តរតនគិរី បានប្រកាស៖ ១-គាំទ្រសារពិសេសរបស់សម្តេចតេជោ ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ២-អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រារព្ធនៅថ្ងៃទី […]

អ្នកជំនាញ៖ តំបន់ត្រីកោណ CLV ​ផ្ទុះ​ឡើង​ដោយសារ​តែ​មាន​អ្នក​ចង់​ឲ្យ​រឿង​នេះ​ក្លាយ​ជារឿង​ក្ដៅចំណេញនយោបាយ

កិច្ចសហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម​ (CLV DTA) ត្រូវ​បាន​ផ្ដួច​ផ្ដើម​តាំង​ពី​ឆ្នាំ ១៩៩៩ ដែល​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈ​ពេល ២៥​ឆ្នាំ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្តល់យុទ្ធសាស្ត្រអាទិភាពមួយចំនួន ដើម្បីទាញយកប្រយោជន៍រួមពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV

ពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ បានដំណើរការកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crowne Plaza នាទីក្រុងវៀងចន្ទន៍ ដោយនៅក្នុងនោះមានការថ្លែងសុន្ទរកថាគន្លឹះពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាមួយរបាយការណ៍ពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍នានាពីលទ្ធផល ដែលតំបន់ត្រីកោណអភិវឌ្ឍទទួលបាននាពេលកន្លងមក។ ក្នុងសុន្ទរកថាគន្លឹះជូនកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភាCLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្របកដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា […]

សភាកម្ពុជា-ឡាវ-វៀតណាម ដាក់ចេញយុទ្ធសាស្រ្តចម្បងៗ ដើម្បីជំរុញការអភិវឌ្ឍន៍នៅតំបន់ត្រីកោណ

គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញនូវ អនុសាសន៍ និងដំណោះស្រាយ ដើម្បីធ្វើជាយុទ្ធសាស្រ្តជំរុញឱ្យមានការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរួមនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាប់ប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

5
Promotion