ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់ហ្គាហ្សានៅសេតវិមាននាថ្ងៃពុធទី២៧ខែសីហានេះ ពិភាក្សាអំពីផែនការថ្ងៃទៅមុខសម្រាប់ទឹកដីដែលកំពុងរងគ្រោះព្រោះសង្គ្រាម។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្ហាញពីការបើកចំហក្នុងការបន្តការពិភាក្សាឆ្ពោះទៅរកដំណោះស្រាយមួយ។ លោក Witkoff បានប្រាប់ Fox News ថា «យើងមានកិច្ចប្រជុំដ៏ធំមួយនៅសេតវិមាន ដែលដឹកនាំដោយលោកប្រធានាធិបតី […]
