តារាសម្តែង ថន ថាណែត មិនខ្វល់ពីរឿងល្បីឈ្មោះក្នុងស្រុកឡើយ ផ្ទុយទៅវិញកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញខ្លាំងនៅលើឆាកអន្តរជាតិ ជាក់ស្តែងរៀងរាល់ឆ្នាំនាងមានស្នាដៃធំៗជាច្រើនចូលរួមប្រកួតប្រជែងនៅក្នុងបមហោស្រពធំៗនៅលើឆាកអន្តរជាតិ ។ បើនិយាយពីកេរ្តិ៍ឈ្មោះតារាសម្តែង ថន ថាណែត នៅក្នុងប្រទេសវិញគឺមានមហាជនតិចតួចណាស់ដែលស្គាល់ និងចាប់អារម្មណ៍រូបនាង ពីព្រោះនាងថតភាពយន្តបានតិចតួចណាស់ឱ្យផលិតកម្មក្នុងស្រុក ប៉ុន្តែបើក្រឡេកទៅមើលស្នាដៃនៅក្រៅប្រទេសវិញ ក្នុងមួយឆ្នាំៗគឺនាងថតបានច្រើនរឿង និងបាននាំភាពយន្តរបស់ខ្លួនទៅចូលរួមមហោស្រពធំៗជាច្រើនជុំវិញពិភពលោក ។ រៀងរាល់ឆ្នាំតារាសម្តែង ថន ថាណែត តែងតែមានវត្តមាននៅក្នុងមហោស្រពភាពយន្តអន្តរជាតិមិនដែលខាន ហើយនាងតែងតែទទួលបានពានរង្វាន់ជាច្រើនទៅលើស្នាដៃសម្តែងរបស់ខ្លួន ។ សម្រាប់ឆ្នាំ២០២៥ ថន ថាណែត […]

