កងទ័ពអាកាសថៃ បានសាកល្បងយន្តហោះគ្មានមនុស្សបើកបំពាក់ដោយកាំភ្លើង M4 carbine ដើម្បីបង្កើនការឃ្លាំមើលសកម្មភាពព្រំដែន ចំពេលមានភាពតានតឹងកើនឡើងរវាងកម្ពុជា-ថៃ។ នេះបើយោងតាមការចេញផ្សាយពីអង្គភាព The Nations នៅថ្ងៃទី៣ ខែមិថុនានេះ។ កងទ័ពអាកាសថៃ (RTAF) កាលពីថ្ងៃអង្គារបានសាកល្បងដោយជោគជ័យនូវការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយកាំភ្លើង M4 ដែលមានសមត្ថភាពធ្វើបេសកកម្មឃ្លាំមើលនៅតាមព្រំដែន។ ការបង្ហោះនេះ បានធ្វើឡើងបន្ទាប់ពីភាពតានតឹងនិងការប្រឈមមុខដាក់គ្នារវាងទាហានថៃ និងកម្ពុជានាពេលថ្មីៗនេះ បន្ទាប់ពីមានការប៉ះទង្គិចតាមព្រំដែនមុំបី ខេត្តព្រះវិហារ។ យ៉ាងណាម៉ិញ កងទ័ពអាកាសថៃ មិនបានបញ្ជាក់ថាតើការសាកល្បងយន្តហោះគ្មានមនុស្សបើកនៅតាមព្រំដែនដែលមានវិវាទជាមួយកម្ពុជា ស្របពេលជាមួយនឹងភាពតានតឹងដោយចៃដន្យ […]
